ជីវិតកម្សាន្ដ
Seungri ត្រូវគេប្រទះឃើញ ជួបជាមួយឈ្មួញគ្រីបតូ យ៉ាងចម្លែក
រឿងរ៉ាវនៅក្នុងបណ្ដាញសង្គម Instagram កាលពីពេលថ្មីៗនេះ បានបង្ហោះដោយនារីម្នាក់បានបង្ហាញពីរូបថតដ៏ស្និទ្ធស្នាល ជាមួយអតីតសមាជិកក្រុម BIGBANG នោះគឺ Seungri រួមជាមួយនឹងចំណងជើងធម្មតា ប៉ុន្តែបានបង្ហាញអំពីទីតាំងនៅក្នុងទីក្រុងសេអ៊ូល។

កម្រងព័ត៌មានរបស់អ្នកបង្ហោះណែនាំនាងថាជា ពាណិជ្ជករគ្រីបតូ និងអ្នកផ្ទៀងផ្ទាត់ទំនិញប្រណិត ដែលជំរុញឲ្យមានការរំពឹងទុកជុំវិញទំនាក់ទំនងរបស់ពួកគេ និងកន្លែងលាក់ខ្លួនរបស់ Seungri កាលពីពេលកន្លងមក។ តាមរយៈរូបភាពនោះដែរ តារាចម្រៀងប្រុសបានពាក់អាវយឺតពណ៌ស និងមួកពណ៌លឿងមួយ Seungri មើលទៅមានរូបរាងតូចជាងមុនកាលពីដើមឆ្នាំ ដែលកាលណោះបានលេចវត្តមាននៅឯក្លឹបរាត្រីរបស់ចិន ដែលគាត់ក៏ត្រូវបានគេប្រទះឃើញចូលរួមពិធីជប់លៀងយ៉ាងចម្រូងចម្រាសផងដែរ។
ការមើលឃើញថ្មីនេះកំពុងធ្វើឲ្យមានការខឹងសម្បារជាសាធារណៈ ជាពិសេសចំពោះអតីតកាលរបស់តារាប្រុសវ័យ៣៤ឆ្នាំ។ Seungri ដែលជាតួសំខាន់ម្នាក់នៅក្នុងសំណុំរឿង Burning Sun ឆ្នាំ២០១៨ ហើយត្រូវបានកាត់ទោសលើការចោទប្រកាន់ធ្ងន់ធ្ងរចំនួន ៩ រួមទាំងការលេងល្បែងស៊ីសងជាទម្លាប់ ការសម្រុះសម្រួលពេស្យាចារ ឧក្រិដ្ឋកម្មទាក់ទងនឹងការរំលោភផ្លូវភេទ ការរំលោភលើការផ្លាស់ប្តូររូបិយប័ណ្ណបរទេស និងការកេងបន្លំ។ គាត់ត្រូវបានតុលាការកំពូលកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១ ឆ្នាំ ៦ ខែ ហើយត្រូវបានដោះលែងនៅខែកុម្ភៈ ឆ្នាំ ២០២៣។
ថ្វីដ្បិតែនេះជាពេលវេលាឯកជនរបស់លោកយ៉ាងណាក្ដី ប៉ុន្តែការវិលត្រឡប់របស់ Seungri ទៅកាន់ជីវិតពេលរាត្រី និងរបៀបរស់នៅដោយមិនខ្វល់ខ្វាយពីកំហុសកាលពីកន្លងមក បានធ្វើឲ្យមនុស្សជាច្រើនសម្រុករិះគន់លើលោកដូចទឹកបាក់ទំនប់។
អ្នកលេងអ៊ីនធឺណិតបញ្ចេញប្រតិកម្មដោយមិនសំចៃថា តើអតីតសមាជិកក្រុម BIGBANG ម្នាក់នេះដែលធ្លាប់គិតថា ខ្លួនមានវិប្បដិសារីដែរទេ? ពេលចេញពីគុកភ្លាមៗ បែរជាមកកម្សាន្តនៅក្លឹបយ៉ាងសប្បាយរីករាយ ហាក់មិនយលពីទុក្ខព្រួយរបស់ជនរងគ្រោះជាច្រើននាក់សោះ។ យ៉ាងណា មកទល់ពេលនេះ Seungri នៅមិនទាន់មានការបញ្ជាក់ជាផ្លូវការណាមួយទាក់ទងនឹងរូបថត ឬអត្តសញ្ញាណរបស់នារីរូបនេះឡើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ឪពុកតារា K-pop ម្នាក់ ត្រូវគេហាមមិនឲ្យចេញក្រៅប្រទេស ពាក់ព័ន្ធនឹងការក្លែងបន្លំលុយកាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


