ជីវិតកម្សាន្ដ
អបអរសាទរ Smallworld Smallband – ក្រុមតូច តំណាងកម្ពុជា ចូលរួម ROUND Festival នៅកូរ៉េខាងត្បូង
ក្រុមចម្រៀងយុវវ័យរបស់កម្ពុជា Small World Small Band ដែលហៅថាក្រុមតូច នឹងតំណាងឲ្យកម្ពុជា ត្រូវបានអញ្ជើញឲ្យចូលរួម ក្នុងកម្មវិធីមហោស្រពចម្រៀងឈ្មោះថា ROUND FESTIVAL ដែលរៀបចំដោយទូរទស្សន៍ KBS របស់ប្រទេសកូរ៉េខាងត្បូង តាមរយៈអនឡាញ។


Smallworld Smallband – ក្រុមតូច គឺជាក្រុមមួយដែលល្បីល្បាញក្នុងស្រទាប់យុវវ័យ ជាពិសេសនោះគឺការជ្រើសរើសយកបទចម្រៀងពិសេសៗរបស់ក្រុម មកច្នៃឡើងវិញ បន្ថែមជាមួយឧបករណ៍ភ្លេងប្រពៃណីខ្មែរ ឲ្យក្លាយជាទម្រង់សិល្បៈសហសម័យ ដើម្បីរំលេចលក្ខណៈពិសេសនៃអត្តសញ្ញាណសិល្បៈបុរាណខ្មែរឲ្យអន្តរជាតិបានស្គាល់។


ក្រុម Small World Small Band – ក្រុមតូច ដែលមានសមាជិក៤រូប ដូចជា កញ្ញា រិទ្ធី លំអរកេសរ លោក ម៉ម ពេជ្ជរិទ្ធ លោក រៀម សុខភិរម្យ និងលោក រ៉ុង សុភីដេវីដ នឹងមានវត្តមានក្នុងកម្មវិធី ROUND 2020 ដែលត្រូវចាក់ផ្សាយជាផ្លូវការនៅថ្ងៃ អាទិត្យ ទី ៦ ខែធ្នូ ឆ្នាំ២០២០នេះ។
គួរបញ្ជាក់ថា ROUND Festival គឺជាមហោស្រពផ្លាស់ប្ដូរវប្បធម៌និងពង្រឹងសាមគ្គីភាពរវាងប្រទេសអាស៊ានទាំង ១០ និងកូរ៉េខាងត្បូង ដែលប្រមូលផ្ដុំដោយសិល្បករតំណាងឲ្យប្រទេសកម្ពុជា ព្រុយណេ ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម និងកូរ៉េខាងត្បូង។




ទស្សនិកជនមកពីប្រទេសកូរ៉េខាងត្បូងនិងបណ្ដាប្រទេសអាស៊ានចំនួន ១០ ក៏ដូចជានៅជុំវិញពិភពលោក អាចចូលរួមទស្សនាដោយសេរី។ សូមតាមដានទំព័រហ្វេសប៊ុកផ្លូវការរបស់ ក្រុមតូច សម្រាប់ព័ត៌មានបន្ថែម៕
សូមទស្សនាវីដេអូខាងក្រោម៖
អត្ថបទ៖មេឃខៀវ
ចុចអាន៖អាន គុណកូឡា បង្ខំចិត្តផ្អាកពិធីមង្គលការ ខណៈ ឌី សូនីតា ខកបំណងថ្ងៃចេញខែកូនស្រី
ចុចអាន៖អាន គុណកូឡា បង្ខំចិត្តផ្អាកពិធីមង្គលការ ខណៈ ឌី សូនីតា ខកបំណងថ្ងៃចេញខែកូនស្រី

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស