ជីវិតកម្សាន្ដ
តារាជើងចាស់លោក សំ តារាវុទ្ធី បាត់ខ្លួនយូរពីសិល្បៈ តាមពិតកំពុងធ្លាក់ខ្លួនឈឺធ្ងន់គ្មានប្រាក់ព្យាបាល
តារាសម្តែងជើងចាស់ធ្លាប់ល្បីឈ្មោះលើវិថីសិល្បៈលោក សំ តារាវុទ្ធី បន្ទាប់ពីស្ងប់ស្ងាត់បាត់មុខពីសិល្បៈអស់មួយសន្ទុះធំកន្លងមកនោះ ត្រូវបានអ្នកគាំទ្រ និងមហាជននឹកស្មានថាតារាប្រុសរូបនេះបានចេញទៅសម្ងំរស់នៅឯក្រៅប្រទេសបាត់ទៅហើយ។
ប៉ុន្តែ ផ្ទុយពីការគិតរបស់មហាជនពេលនេះក៏ស្រាប់តែលេចឮដំណឹងថា តារាសម្តែងជើងចាស់លោក សំ តារាវុទ្ធី បច្ចុប្បន្នបាននឹងកំពុងធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរគ្មានលុយព្យាបាលជំងឺ ហើយរត់ទៅដេកនៅ ផ្ទះខ្ទមកំសត់ឯស្រុកកំណើតខេត្តតាកែវយ៉ាងគួរឲ្យអាណិតបំផុត។

បើតាមការឲ្យដឹងពីសំណាក់តារាប្រុសលោក អ៊ឹម ជីវ៉ា បានរៀបរាប់ភ្ជាប់សំណេរនិងរូបភាពដ៏សង្វេកនោះថា អនិច្ចាតារាជើងចាស់ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរគ្មានលុយព្យាបាលជំងឺ រត់ទៅដេកនៅផ្ទះខ្ទមកម្សត់។ សព្វថ្ងៃលោក សំ តារាវុទ្ធី កំពុងធ្លាក់ខ្លួនឈឺធ្ងន់ជីវភាពគ្រួសារខ្វះខាតណាស់ដូច្នេះមេត្តាផងបងប្អូនលើបណ្តាញហ្វេសប៊ុក និងបណ្តាបងប្អូនសិល្បករ មេត្តាជួយគាត់ផង ។
លោក អ៊ឹម ជីវ៉ា បានបន្តទៀតថា បងប្អូនប្រហែល ជាស្គាល់គាត់ហើយតាមរយៈរឿងបុរាណខ្មែរ មួយ ចំនួនដែលលោក សំ តារាវុទ្ធី បានសម្តែង ហើយមួយរយៈក្រោយមកក៏បាត់ខ្លួនសូន្យឈឹងតែម្ដង។ម្យ៉ាងទៀតដោយមហាជនមួយចំនួនបានគិតថា ប្រហែលជាលោកទៅរស់នៅស្រុកក្រៅហើយមើលទៅ តែតាមពិតវិញ គាត់កំពុងធ្លាក់ខ្លួនមានជំងឺធ្ងន់ធ្ងរ និងខ្វះខាតនៅថវិកាស្បៀងអាហារសព្វបែបយ៉ាង។

លោកបានបន្ថែមដោយអំពាវនាវដក់សប្បុរសជនទៀតថា ដូច្នេះសូមបងប្អូនសមាគមសិល្បៈមេត្តាជួ យសង្គ្រោះដល់គាត់ផង ខណះបច្ចុប្បន្មគាត់រស់នៅភូមិជួស ឃុំជីខ្មារ ស្រុកទ្រាំង ខេត្តតាកែវ។ ជា មួយគ្នានៃដំណឹងដ៏ភ្ញាក់ផ្អើលនេះដែរ ក៏មានទស្សនិកជននិងអ្នកគាំទ្រ សម្តែងអារម្មណ៍អាណិតអាសូរដល់លោកផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៧ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ