ជីវិតកម្សាន្ដ
ចូលរួមរំលែកទុក្ខ! តារាសម្តែងជើងចាស់លោកតា រិទ្ធ សារី ទទួលមរណភាពក្នុងវ័យ៨០ឆ្នាំ
តារាសម្ដែងជើងចាស់ល្បីឈ្មោះក្នុងទសវត្សរ៍៨០ និង៩០ លោកតា រិទ្ធ សារី បានទទួលមរណភាពហើយ កាលពីល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ដោយជរាពាធក្នុងជន្មាយុ៨០ឆ្នាំ នៅឯគេហដ្ឋានរបស់គាត់នាខេត្តបាត់ដំបង។

តាមរយ:ដំណឹងមរណភាពរបស់តារាជើងចាស់ល្បីឈ្មោះលោកតា រិទ្ធ សារី នេះគេឃើញមានអ្នកគាំទ្រព្រមទាំងសិល្បករ សិល្បការិនីជាច្រើនបានសម្តែ ងក្តីរន្ធត់ស្លុតចិត្តខ្លាំងចំពោះការបាត់បង់ធនធានវិរ: សិល្បករដ៏មានតម្លៃនិងទេពកោសល្យផ្នែកវិស័យសិល្ប:ខ្មែរ។ក្នុងនោះក៏មានការផ្ញើសារចូលរួមរំលែ កទុក្ខគ្រប់ៗគ្នាជាមួយក្រុមគ្រួសារលោកតាផងដែរ។
បើតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក អ៊ឹម ជីវ៉ា បានបញ្ជាក់ថា Rip តារាសម្តែងជើងចាស់លោកគ្រូ រិទ្ធ សារី បានទទួលមរណៈភាពហើយ សូមលោកតាទៅអោយបានសុខក្នុងសុគតិភពចុះណា ។ ដោយឡែកអតីតារាសម្តែងលោក ស៊ុក សុភា ក៏បានបង្ហោះពីដំណឹងនៃមរណភាពរបស់លោកតា រិទ្ធ សារី ផងដែរ។

នៅលើគណនីហ្វេសប៊ុករបស់លោកស៊ុក សុភាបានឲ្យដឹងដូច្នេះថា «តារាភាពយន្ដជើងចាស់ដ៏ល្បីនៃព្រះរាជាណាចក្រកម្ពុជា គឺលោកពុក រិទ្ធ សារី សព្វថ្ងៃមានអាយុជាង៨០ឆ្នាំហើយលោកពុកកំពុងមានជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តបាត់ដំបង ហើយនៅពេលនេះពេទ្យអស់លទ្ធភាពក្នុងការព្យាបាលជំងឺលោកពុកហើយ ហើយកូនចៅបានសុំយកមកសម្រាកនៅផ្ទះវិញ។ តែនៅពេលនេះ ម៉ោងនេះលោកពុកបានលារហូត RIP»។

ចំពោះដំណឹងមរណទុក្ខដ៏ក្រៀមក្រំ និងសោកសៅរបស់លោកតា រិទ្ធ សារី នេះ គឺបានធ្វើឲ្យអ្នកសិល្ប: និងមហាជនបានសម្តែងការចូលរួមសោកស្តាយយ៉ាងខ្លាំងជាមួយក្រុមគ្រួសារសព។ ម្យ៉ាងទៀតនេះក៏ជាការបាត់បង់ធនធានវីរ:សិល្បករដ៏មានតម្លៃក្នុងសង្គមខ្មែរផងដែរ៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


