ជីវិតកម្សាន្ដ
ព្យាបាលកូវីដជាងកន្លះខែ សុខភាពតារាជើងចាស់ ម៉ែ ផល្លា បានធូរស្រាលច្រើន
បន្ទាប់ពីចូលសម្រាកព្យាបាលជំងឺកូវីដ-១៩ រយ:ពេលជាងកន្លះខែមកនោះ តារាសម្តែងជើងចាស់អ្នកស្រី អ៊ឹម ផល្លា ហៅម៉ែ ផល្លា ពេលនេះសុខភាពបានប្រសើច្រើនជាងមុន។

បើតាមការបញ្ជាក់ឲ្យដឹងពីកូនស្រីរបស់ម៉ែផល្លា ដែលកំពុងព្យាបាលកូវីដនៅជាមួយគ្នាបានប្រាប់កម្ពុជាថ្មីថា សុខភាពម្តាយរបស់គាត់ពេលនេះបានប្រសើរច្រើន ព្រោះហូបអាហារបានច្រើន និងមិនមានអ្វីធ្វើទុក្ខគួរឲ្យបារម្ភឡើយ។ ប្រភពបានបន្តថា ម៉ែផល្លា ត្រូវបានក្រុមគ្រូពេទ្យយកសំណាកចំនួន២ដងរួចហើយដែរ។

សូមជម្រាបថា តារាសម្តែងអ្នកស្រី អ៊ឹម ផល្លា ត្រូវបានក្រុមគ្រូពេទ្យយកទៅព្យាបាលកាលពីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីរកឃើញឆ្លងជំងឺកូវីដ-១៩ ខណ:កូនស្រីរបស់គាត់ក៏ឆ្លងជំងឺនេះផងដែរ ដោយបច្ចុប្បន្នអ្នកទាំងពីរកំពុងសម្រាកព្យាបាលនៅអគារដឹព្រេមៀសែនសុខ៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


