ជីវិតកម្សាន្ដ
តួឯកក្នុងរឿង ”បក្សីឋានសួគ៌” អ្នកស្រី ណារី ហែម ទទួលមរណភាពក្នុងវ័យ៨៦ឆ្នាំ
អ្នកស្រី ណារី ហែម ដែលជាអតីតតារាភាពយន្តខ្មែរល្បីល្បាញមុនឆ្នាំ១៩៧៥ បានទទួលមរណភាពហើយក្នុងវ័យ៨៦ឆ្នាំ។ នេះបើយោងតាមការជូនដំណឹងនៅលើផេក”ចៅកម្ពុជា”។

តាមរយ:ដំណឹងមរណភាពដ៏សោកសៅ និងក្រៀមក្រំនេះ បានធ្វើឲ្យមហាជន និងសិល្បករ-សិល្បការិនីខ្មែរមួយចំនួនសម្តែងក្តីរន្ធត់សោកស្តាយចំពោះការបាត់បង់វីរ:សិល្បការិនីជើងចាស់លោកស្រី ណារី ហែម។ ក្នុងនោះក៏មានការចូលរួលរំលែកមរណ:ទុក្ខដ៏ក្រៀមក្រំនេះផងដែរ។
អតីតតារាភាពយន្តខ្មែរមុនឆ្នាំ១៩៧៥ លោកស្រី ណារី ហែម បានទទួលមរណភាពនៅថ្ងៃពុធទី១៣ ខែកញ្ញា ឆ្នាំ២០២៣ នាទឹកដីប្រទេសបារាំងក្នុងជន្មាយុ៨៦ឆ្នាំ នេះបើយោងតាមព័ត៌មានលម្អិតពីលោក ដូរ៉ា ហែម ដែលជាប្អូនប្រុសបង្កើតរបស់គាត់។

សូមជម្រាបជូនថា អ្នកស្រី ណារី ហែម គឺតួឯកក្នុងខ្សែភាពយន្តរឿង “បក្សីឋានសួគ៌” ដែលបានផលិតក្នុងឆ្នាំ ១៩៦២ សម្តែងជាមួយតួប្រុសលោក មាស សំអែល និងតារាកិត្តិយសជាច្រើនទៀតក្នុងសម័យសង្គមរាស្រ្តនិយមដូចជា អ្នកស្រី សាក់ ស៊ីស្បោង លោក ណុប ណែម ជាដើម៕
អត្ថបទ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


