ជីវិតកម្សាន្ដ
តារាសម្តែងជើងចាស់ ច័ន្ទ តារាទី ងាកមកលក់ប្រហុក ផ្អក ខណៈសិល្បៈផ្អាកដោយសារកូវីដ
ស្ថិតក្នុងវ័យជាង៥០ឆ្នាំ តារាសម្ដែងល្បីល្បាញអំឡុងទស្សវត្តឆ្នាំ៨០-៩០អ្នកស្រី ច័ន្ទ តារាទី បន្ទាប់ពីបាត់វត្តមានមួយរយ:ពីសិល្ប: ក៏ស្រាប់តែថ្មីៗនេះលេចដំណឹងថា អ្នកស្រីបានសម្រេចងាកមកចាប់យកមុខរបរលក់ប្រហុក ផ្អក ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។

ការដែលងាកមកចាប់មុខរបរថ្មីពីសំណាក់អ្នកស្រី ច័ន្ទ តារាទី នេះ គឺស្របពេលដែលវិបត្តិកូវីដ-១៩កំពុងតែរីករាលដាលហើយសកម្មភាពការងារមួយចំនួនធំត្រូវបានផ្អាកដំណើរការ ជាជាពិសេសសកម្មភាព ឬការងារសម្តែងសិល្ប:ត្រូវបានស្ងប់ស្ងាត់ទើបអ្នកស្រីឆ្លៀតពេលរកចំណូលបន្ថែម។
អ្នកស្រី ច័ន្ទ ដារ៉ាទី បានបញ្ជាក់ប្រាប់ពីមូលហេតុដែលនាំឲ្យចាប់យករបរលក់ប្រហុក ផ្អក នេះថា នេះក៏ដោយសារតែបច្ចុប្បន្នជួបវិបត្តិជំងឺកូវីដ-១៩ ទើបរកអ្វីលែងបានទៀត។ ម្យ៉ាងសម្រាប់អាជីពសម្ដែងរបស់អ្នកស្រីក៏ស្ងប់ស្ងាត់ ខណ:ពីមុនក្នុងមួយខែថតបាន២ទៅ៣រឿង ប៉ុន្តែឥឡូវមួយខែរកតែមួយរឿងមិនចង់បានផង។

អ្នកស្រីបន្ថែមថា កាលពីដំបូងឡើយអ្នកស្រីបានចាប់យករបរលក់គុយទាវ តែមិនទទួលបានជោគជ័យឡើយ ទើបអ្នកស្រីសម្រេចប្រើវិធីចុងក្រោយ គឺលក់ប្រហុក ផ្អក ដែលជាជំនាញផ្ទាល់ខ្លួន មួយរបស់អ្នកស្រី ។ បច្ចុប្បន្នការលក់ប្រហុកផ្អកនេះ គឺទទួលបានការគាំទ្រ និងសរសើរពីសំណាក់បងប្អូនដែលបានទិញយកទៅបរិភោគផងដែរ៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


