ជីវិតកម្សាន្ដ
បង្ហាញមុខតារាភាពយន្តខ្មែរពីរជំនាន់ សម្ដែងក្នុងរឿង”ត្រពាំងពាយ”
រម្លឹកដល់ខ្សែភាពយន្តខ្មែររឿង “រឿងត្រពាំងពាយ” គឺមានទស្សនិកជនមួយចំនួនធំច្បាស់ជានៅចងចាំ និងនឹកឃើញមិនភ្លេចដល់តួអង្គនីមួយៗក្នុងរឿងនេះទេ។ ដូចនេះយើងសូមនាំអារម្មណ៍ប្រិយមិត្តមកស្គាល់នូវតារាភាពយន្តខ្មែរពីរជំនាន់ ដែលបានសម្ដែងនៅក្នុងខ្សែភាពយន្ត”រឿងត្រពាំងពាយ” តាំងពីទសវត្សឆ្នាំ ៧០ និងទសវត្សឆ្នាំ ២០០០។
តាមការបង្ហោះនៅលើផេកផ្លូវការរបស់ចៅកម្ពុជា បានរៀបរាប់ឲ្យដឹងថា លោក គង់ សំអឿន និងអ្នកស្រី ទិត្យ វិជ្ជរ៉ាដានី បានសម្ដែងនៅក្នុងខ្សែភាពយន្តរឿង “ត្រពាំងពាយ” នាអំឡុងឆ្នាំ ១៩៧០ នៃផលិតកម្មហេមពាន្តភាពយន្តដែលដឹកនាំសម្ដែងដោយលោក លី យូស្រ៊ាង និងលោក ផឹក សំផេន។


ដោយឡែកលោក ហេង ប៊ុនលាភ និង អ្នកនាង ដាញ់ ម៉ូនីកា បានសម្ដែងភាពយន្តរឿង”ត្រពាំងពាយ “នាអំឡុងដើមទសវត្សឆ្នាំ ២០០០ ដឹកនាំសម្ដែងដោយលោក យ៉ុន ប៊ុនឈឿន នៃផលិតកម្មរស្មីតានតាន ដែលមានលោក កា អាន ជាចាងហ្វាងផលិតកម្ម។


តាមរយៈនេះដែរ ក៏មានការបញ្ចេញទស្សនៈរបស់អ្នកគាំទ្រថា តារាទាំងពីរជំនាន់នេះ គឺសម្ដែងសមដូចគ្នាហើយមួយគូៗនៃតួសម្ដែងមានទេពកោសល្យ។ ពិសេសលក្ខណៈជាខ្មែរសុទ្ធសាធ ដែលបានឆក់យកបេះដូងទស្សនិកជនមិនឲ្យរំលងពួកគាត់បានឡើយ ទោះបីជាតារាជំនាន់ថ្មីនៅខ្ចីទេពកោសល្យជាងតារាមុនក៏ពិតមែន ប៉ុន្តែទោះជាយ៉ាងណាក៏យើងជំនាន់នេះអាចទទួលយកបានដែរសូម្បីតែមានការឆ្គាំឆ្គងខ្លះក៏ដោយ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន