ជីវិតកម្សាន្ដ
ស្រីអ៊ិត ហួសចិត្ត ក្រោយឃើញការចែកចាយរឿងនាយ ចឺម និងអតីតសង្សាត្រូវគ្នាវិញ
តារាកំប្លែងអ្នកនាង សេន ចិន្តា ហៅ ស្រីអ៉ិត បានសម្តែងការហួសចិត្តជាខ្លាំងបន្ទាប់ពីឃើញការ ចែករំលែកព័ត៌មានពុំមែនជាការពិតទាក់ទង់រឿងរ៉ាវរវាងតារាចម្រៀងនាយ ចឺម ដែលត្រូវជាក្មួយប្រុសបង្កើត ជាមួយអ្នកមេម៉ាយចាយសម្រស់ សេង សុខឃីម ធ្វើឲ្យមានការយល់ច្រឡំដល់មហាជន។

ប្រតិកម្មរបស់តារាកំប្លែងសម្បូរសាច់អ្នកនាង ស្រីអ៉ិត នេះបន្ទាប់ពីមានការចុះផ្សាយមួយចំនួនដោយបានដាក់ការសង្ស័យលើទំនាក់ទំនងនាយ ចឺម ជាមួយសង្សាចាស់អ្នកនាង សេង សុខឃីម អាចនឹងត្រូវគ្នាវិញក្រោយឃើញមានរូបថតស្និទ្ធស្នាលកាលពីកន្លងមក។ប៉ុន្តែរូបភាពដែលត្រូវបានយកទៅប ង្ហោះនោះគឺជាគ្រាន់តែរូបភាពអតីតកាលរបស់អ្នកទាំ ងពីរប៉ុណ្ណោះ។
ងាកមកតារាកំប្លែង ស្រីអ៉ិត ក្រោយឃើញការចែករំលែកនៅលើផេកមួយភ្លាមៗបានធ្វើឲ្យនាងបង្ហាញការមិនសប្បាយចិត្តដោយលើកឡើងថា” ហេតុអី្វរឿងចប់យូរហើយ សុខៗចេះតែចេះចុះ មិនចប់សោះអ៊ីចឹង វាម៉េចឡូវ?“។ គេកត់សម្គាល់ដែរថា ជារឿយៗអ្នកនាង អ៉ិត តែងតែចេញមុខប្រតិកម្មឆ្លើយតបដោយច្រានចោលពាក់ព័ន្ធការផ្សាយព័ត៌មាននៃការត្រូវគ្នារវាងនាយ ចឺម និងអ្នកនាង សេង សុខឃីម ថាពុំមែនជាការពិតទេ។

ដោយឡែក កាលពីថ្មីៗនេះនៅលើផេកមួយក៏ បានបង្ហោះរូបភាពអមខ្លឹមសារថា អបអរសាទរជូនពរស្រលាញ់គ្នាម្តងទៀតដល់ចាស់កោងខ្នងណា ដូចការសង្ស័យ សេង សុខឃីម ត្រូវរ៉ូវជាមួយ នាយ ចឺម ក្រោយទម្លាយរូបភាពជាមួយអតីតនឹងថា ឱបខ្ញុំឱ្យណែនដូចថ្ងៃដំបូងដែលយើងស្រឡាញ់គ្នា អ្នកថ្មីទាមទារកុំឲ្យនៅនឹកអ្នកចាស់ទោះព្យាយាមបន្លំយ៉ាងណាក៏នៅនឹកគេនឹកស្តាយពេលវេលា និងនឹកស្រលាញ់វាខុសគ្នាបែងចែកឲ្យដាច់ណា។

ទោះយ៉ាងណាបន្ទាប់ពីមានការចែករំលែកដំណឹងដូចខាងលើភ្លាមៗ សាមីខ្លួនអ្នកនាងសេង សុខឃីម ក៏បានចេញមកឆ្លើយច្បាស់ៗវិញថា «អត់ទេបង….មិនមែន នៅនឹកនៅស្តាយអ្នកចាស់តែមិនមានសូម្បីអារម្មណ៍ចង់ចាប់ផ្តើមជាថ្មីជាមួយអ្នកណាម្នាក់ មានអារម្មណ៍ថាហត់គ្រាន់តែគិតថា និងត្រូវរកមនុស្សណាម្នាក់មកផ្តើជាថ្មី»៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


