ព័ត៌មានអន្ដរជាតិ
ស្រ្តីលួចលាក់ជាមួយមេខ្លួនឯងកំពុងផ្ទុះល្បី មានប្រវត្តិគ្រួសារជាអ្នកមានអំណាច នៅ អាមេរិក
ព័ត៌មានដែល Kristin Cabot នាយក HR នៃក្រុមហ៊ុន Software Astronomer ត្រូវបានគេចាប់បានថា មានទំនាក់ទំនងស្និទ្ធស្នាលជាមួយនាយកប្រតិបត្តិលោក Andy Byron ដែលជាសហសេវិករបស់ក្រុមហ៊ុនដូចគ្នានៅពេលដែលពួកគេបានទៅមើលការប្រគំតន្ត្រី Coldplay បានក្លាយជាប្រធានបទដ៏ក្តៅគគុកនៅលើវេទិកានានាកាលពីប៉ុន្មានថ្ងៃមុន។

យ៉ាងណា កាលពីពេលថ្មីៗនេះព័ត៌មានជាច្រើនទាក់ទងនឹងជីវិតឯកជនរបស់នារីម្នាក់នេះបន្តក្លាយជាចំណុចចាប់អារម្មណ៍។ យោងតាម NY Post នាង Kristin ត្រូវគេនិយាយថា បានរៀបការជាមួយលោក Andrew Cabot ដែលជានាយកប្រតិបត្តិនៃ Privateer Rum និងមានមូលដ្ឋាននៅរដ្ឋ Massachusetts ចាប់តាំងពីឆ្នាំ ២០២៣។
គេដឹងថា កាលពីខែកុម្ភៈ ឆ្នាំនេះ គូស្នេហ៍មួយគូនេះ បានទិញអាផាតមិនមួយ ដែលមានទីតាំងនៅជិតឆ្នេរសមុទ្រ អាត្លង់ទិក ក្នុងតម្លៃ ២.២ លានដុល្លារ។ ផ្ទះមាន ២ ជាន់ បន្ទប់គេង ២។
យោងតាមការស្រាវជ្រាវ Andrew Cabot គឺជាកូនចៅជំនាន់ទី ៦ នៃគ្រួសារ Cabot ដែលជាគ្រួសារចាស់ជាងគេ និងមានជាងគេបំផុតនៅអាមេរិក។ នៅក្នុងអត្ថបទមួយរបស់ New York Times ឆ្នាំ១៩៧២ ទ្រព្យសម្បត្តិរបស់គ្រួសារ Cabot ត្រូវបានគេប៉ាន់ប្រមាណថា មានប្រហែល២០០លានដុល្លារ ដែលស្មើនឹង ១៥.៤ពាន់លានដុល្លារ ក្នុងតម្លៃនាពេលបច្ចុប្បន្ននេះ។
គ្រួសារ Cabot ត្រូវបានគេស្គាល់ថា ជាគ្រួសារមួយក្នុងចំណោមគ្រួសារនៃវណ្ណៈ Boston Brahmin ដែលជាក្រុមអភិជន អ្នកមានអំណាច និងយូរអង្វែងដែលគ្រប់គ្រងលើប្រទេស New England អស់ជាច្រើនសតវត្សមកហើយ។

យោងតាមកំណត់ត្រាពីមុន Cabots ផលិតកាបូនខ្មៅដែលជាធាតុផ្សំសំខាន់នៅក្នុងឧស្សាហកម្មសំបកកង់ ហើយត្រូវបានចូលរួមនៅក្នុងពាណិជ្ជកម្មតាមសមុទ្រនៅសតវត្សទី ១៩ រួមទាំងពាណិជ្ជកម្មទាសករ និងអាភៀន។ លើសពីនេះ គ្រួសារ Cabot មានប្រពៃណីក្នុងការរួមចំណែកដល់ស្ថាប័នអប់រំឈានមុខគេ ដូចជាសាកលវិទ្យាល័យ Harvard, MIT, Norwich University និង Perkins School for the Blind។
មុនពេលជួបជាមួយលោក Andrew Cabot នៅក្នុងកំណត់ត្រារបស់តុលាការរដ្ឋ Massachusetts Kristin បានដាក់ពាក្យសុំលែងលះពីស្វាមីមុនរបស់គាត់គឺលោក Kenneth Thornby នៅក្នុងឆ្នាំ២០១៨ ។ ប្តីប្រពន្ធនេះបាន បានទៅផ្លូវបំបែកជាផ្លូវការនៅឆ្នាំ ២០២២ ។
Kristin ធ្លាប់លេចមុខជាស្ត្រីដែលមានសមត្ថភាពម្នាក់មើលការខុសត្រូវគ្រប់យ៉ាងនៅផ្ទះ និងជាទីប្រឹក្សាក្រុមហ៊ុនប្តីនាង។ ក្រោយពីចំណងស្នេហ៍ត្រូវបានលាតត្រដាង ឈ្មោះស្ត្រីរូបនេះត្រូវបានលុបចេញពីគេហទំព័រក្រុមហ៊ុនគ្រួសារ។ចំណែកលោក Andrew Cabot វិញ លោកនៅតែទៅធ្វើការដូចធម្មតា ហើយមិនបានបញ្ជាក់អ្វីពីរឿងអាស្រូវរបស់ភរិយាលោកឡើយ។ ភាពស្ងៀមស្ងាត់នេះត្រូវបានចាត់ទុកថាពោរពេញដោយទម្ងន់ និងឆ្លាតវៃដើម្បីចៀសវាងវិបត្តិប្រព័ន្ធផ្សព្វផ្សាយ។ ចំពោះ Andy Byron ដែលជា “បុរសនាំមុខ” ក្នុងរឿងអាស្រូវនោះ ថ្មីៗនេះគាត់បានលាលែងពីក្រុមហ៊ុនហើយ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖CEO ដែលធ្លាយឃ្លិបឱបបុគ្គលិកខ្លួនឯង តាមពិតមានទ្រព្យសម្បតិ្តរាប់លានដុល្លារ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន