Connect with us

ជីវិតកម្សាន្ដ

ស្នេហា​ស្រលាញ់​ស្រី​ភេទ​ដូចគ្នា​របស់​ អេន នីហ្សា​ម កាន់តែ​ស្អិតល្មួត

បានផុស

នៅ

​កន្លងមក​មហាជន​បានដឹង​ហើយ​ចំពោះ​ការ​បែកធ្លាយ​សម្ព័ន្ធភាព​ស្នេហា​ស្រលាញ់​ស្រី​ភេទ​ដូច​គ្នា​របស់​តារា​ស្រី អេ​ន​នី ហ្សា​ម និង​នារី​ស្រស់​ស្អា​តម្នាក់​ បង្ក​ការភ្ញាក់ផ្អើល​ដល់​អ្នកគាំទ្រ​និង​មហា​ជន​។​

បើតាម​ការកត់​សម្គាល់ ​គិត​មកទល់ពេលនេះ​ ទំ​នាក់​ទំនង​របស់​ពួកគេ​ គឺមាន​រយ​:​ពេល​ប្រមាណ​កន្លះ​ឆ្នាំ​ទៅហើយ ​ខណ​:​សម្ព័ន្ធភាព​នេះ​កាន់តែ​ផ្អែម​ល្ហែម ​ហើយ​ស្អិតល្មួត​ជាមួយគ្នា​គួរ​ឲ្យ​ច្រណែន​ទៀត​ផង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​ស្តែង​ថ្មីៗ​នេះ​ នារី​ដែលជា​ដៃគូ អេ​ន​ នីហ្សា​ម បានចេញ​មុខ​បញ្ជាក់ថា​ មកដល់ពេលនេះ​ គឺ​៦​ខែ​ហើយ​ ដែក​ពួកគេ​បាន​ស្រលាញ់គ្នា​ ដោយ​ក្នុងនោះ​មាន​ទាំង​រឿង​ល្អ​ហើយ​នឹង​ការឈ្លោះប្រកែក​គ្នា​ផងដែរ​។​

នារី​រូបនេះ​បាន​រៀបរាប់​ប្រាប់​ដោយ​គ្មាន​ការ​លាក់លាម​ដូច្នេះ​ថា ” ស្រលាញ់គ្នា​៦​ខែ​បើ​និយាយ​ពី​សាច់​ឈ្លោះ​គ្នា​ ឡើង​ដូច​រឿង​ភាគ​ហើយ​ តែ​អរគុណ​ដែល​មិន​គិតថា​ លែង​ខ្ញុំ ​ក៏​មិនដែល​គិតថា​ ឈប់​ស្រ​លាញ់​ខ្ញុំ ។​ អរគុណ​ដែល​ហ៊ាន​បញ្ចេញ​ប្រាប់​គេ​ថា ​ខ្ញុំ​ជា​សង្សារ​ដោយ​មិន​លាក់លៀម អរគុណ​ដែល​មិន​ដែល​ជឿ​ពាក្យសម្តី​គេ​និយាយអាក្រក់​ពី​ខ្ញុំ​”​។​

នារី​ដែលជា​គូស្នេហ៍ អេ​ន​ នីហ្សា​ម បន្ថែមទៀតថា​ នាង​ពិត​ជា​អរគុណ​ដែល អេ​ន ​នីហ្សា​ម ធ្វើ​អ្វីៗ​ចេះ​ខ្លា​ច​ចិត្ត និងឲ្យ​តម្លៃ​ខ្លួន​ ហើយ​មាន​ក្តី​ស្រលាញ់​ចេញពី​ចិត្ត​ ទោះ​ដឹងថា​ នាង​គ្មានអ្វី​ផ្តល់ឲ្យ​ក្តី​។

​នាង​ថា​ នៅមាន​រឿង​ច្រើ​ន​ទៀត​ ដែល​ចង់​និយាយ​ តែ​និយាយ​មិន​អស់​ទេ ដូច្នេះ​គឺ​នាង​សន្យា​ថែរក្សា​ការ​ស្រលាញ់​នេះឲ្យ​បានល្អ​បំផុត ៕

អត្ថបទ​ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម