ព័ត៌មានអន្ដរជាតិ
ជនជាតិថៃមួយក្រុម ជក់គ្រឿងញៀននិងធ្វើសកម្មភាពផ្លូវភេទយ៉ាងអនាធិបតេយ្យ នៅ បាងកក
ជនជាតិថៃមួយក្រុមមានគ្នាដល់ទៅ២៨នាក់និងហ្វីលីពីនម្នាក់ផងដែរ បាននាំគ្នាជក់គ្រឿងញៀននិងធ្វើសកម្មភាពផ្លូវភេទយ៉ាងអនាធិបតេយ្យក្នុងសណ្ឋាគារមួយ នៅទីក្រុងបាងកក ប៉ុន្តែត្រូវប៉ូលិសចុះបង្ក្រាប។

តាមការផ្សាយរបស់ Bangkok Post, ការបង្ក្រាបនេះកើតឡើងនៅម៉ោង១២:៣០នាទីរំលងអធ្រាត្រថ្ងៃអាទិត្យឈានចូលថ្ងៃចន្ទទី៣ខែវិច្ឆិកាឆ្នាំ២០២៥ ក្នុងខ័ណ្ឌ Watthana ដោយប៉ូលិសមកពីអង្គភាពប្រឆាំងគ្រឿងញៀន។
ក្នុងប្រតិបត្តិការវាយឆ្មក់នោះ ប៉ូលិសបានរឹបអូសនូវគ្រឿងញៀនមួយចំនួន សឺរាំងចាក់ សម្ភារៈសម្រាប់ជក់គ្រឿងញៀន ស្រោមអនាម័យ និងប្រេងរំអិល។
ទន្ទឹមនោះ មនុស្សចំនួន៣នាក់ ត្រូវបានចោទប្រកាន់ពីបទកាន់កាប់គ្រឿងញៀន ខណៈការធ្វើតេស្តទឹកនោមបានបញ្ជាក់ពីការប្រើប្រាស់គ្រឿងញៀនលើមនុស្សបួននាក់។ ការស៊ើបអង្កេតកំពុងបន្ត ហើយអ្នកផ្សេងទៀតត្រូវបានសាកសួរសម្រាប់ការស៊ើបបន្ថែម។
សកម្មភាពទាំងនេះបង្ហាញពីភាពសណ្តាប់ធ្នាប់និងអនាធិបតេយ្យក្នុងទីក្រុងបាងកក បូករួមទាំងការប្រើប្រាស់គ្រឿងញៀន ដោយបើកចំហផងដែរ។

ក្រៅពីនេះ បាងកក ក៏ឈរនៅលំដាប់លេខ១លើពិភពលោកផងដែរ ជាទីក្រុងកើតមានករណីលូកហោប៉ៅញឹកញាប់និងពោរពេញដោយការឆបោកតាមអនឡាញ (Scam) ក្នុងរបាយការណ៍របស់គេហទំព័រដ៏ល្បីរបស់អង់គ្លេស Compare the Market។
ក្នុងការឲ្យពិន្ទុ ទេសចរជាង ១ ០០០នាក់បានបញ្ជាក់ច្បាស់ថា រាជវាំងថៃ ជាកន្លែងកើតមានឧក្រិដ្ឋកម្មទេសចរណ៍ខ្លាំងបំផុតលើពិភពលោក ខណៈ២ទីតាំងទៀត ដែលកើតមានករណី Scam និងលូកហោប៉ៅគួរឲ្យខ្លាចគឺវត្តភូ និងផ្សារចតុចក្រ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ បាងកក ជាប់លេខ១លើលោក ជាទីក្រុងពោរពេញដោយ Scam និងកើតមានការលូកហោប៉ៅញឹកញាប់បំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


