Connect with us

ព័ត៌មានអន្ដរជាតិ

បាងកក ជាប់លេខ១លើលោក ជាទីក្រុងពោរពេញដោយ Scam និងកើតមានការលូកហោប៉ៅញឹកញាប់បំផុត

បានផុស

នៅ

គេហទំព័រដ៏ល្បីរបស់អង់គ្លេស Compare the Market បានចាត់ថ្នាក់រាជធានីបាងកកនៃប្រទេសថៃ នៅលំដាប់លេខ១លើពិភពលោក ជាទីក្រុងពោរពេញដោយការឆបោកតាមអនឡាញ (Scam) និងកើតមានករណីលូកហោប៉ៅញឹកញាប់បំផុត។ នេះបើតាមការផ្សាយរបស់ VN Express កាលពីថ្ងៃអាទិត្យទី២៦ខែតុលាឆ្នាំ២០២៥។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់ការផ្តល់ពិន្ទុពីសំណាក់អ្នកទេសចរក្នុងគេហទំព័រនោះ, ទីក្រុងបាងកក ទទួលបានពិន្ទុ ៨៣.៤៥ ឈរពីលើទីក្រុងប៉ារីសនៃប្រទេសបារាំង ដែលជាប់លេខ២មាន ៦៨.៨១ពិន្ទុ, លេខ៣ ទីក្រុងប្រាកនៃសាធារណរដ្ឋឆែក ៥២.​១៦ពិន្ទុ, លេខ៤ទីក្រុងសៀងហៃប្រទេសចិន ៥១.៨៣ពិន្ទុ និងលេខ៥ទីក្រុង Agra នៃប្រទេសឥណ្ឌា ៤៧.៤៨ពិន្ទុ។

ក្នុងការឲ្យពិន្ទុនោះដែរ អ្នកទេសចរជាង ១ ០០០នាក់បានបញ្ជាក់ច្បាស់ថា រាជវាំងថៃ ជាកន្លែងកើតមានឧក្រិដ្ឋកម្មទេសចរណ៍ខ្លាំងបំផុតលើពិភពលោក ខណៈ២ទីតាំងទៀត ដែលកើតមានករណី Scam និងលូកហោប៉ៅគួរឲ្យខ្លាចគឺវត្តភូ និងផ្សារចតុចក្រ។

ក្រៅពីករណី Scam និងលូកហោប៉ៅ, អ្នកទេសចរក៏ព្រមានឲ្យត្រូវប្រយ័ត្នចោរប្លន់ និងត្រូវទុកដាក់របស់របរឲ្យស្រួលផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ឧក្រិដ្ឋជនមួយក្រុម បើកបណ្តាញ Scam នៅបាងកក, ខែដំបូងបោកលុយបាន ជាង ៣០ម៉ឺនដុល្លារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម