Connect with us

ព័ត៌មានអន្ដរជាតិ

អយុធ្យាកើត​គ្រោះ​ទឹកជំនន់កាន់តែអាក្រក់ទៅៗ ខណៈមនុស្ស១៤​នាក់បានស្លាប់

បានផុស

នៅ

ទឹកជំនន់យ៉ាងធ្ងន់ធ្ងរបានបំផ្លិចបំផ្លាញ​មួយផ្នែក​​ធំនៃ​ខេត្ត Phra Nakhon Si Ayutthaya បន្ទាប់ពី​នាយកដ្ឋានធារាសាស្ត្របង្កើនការបញ្ចេញទឹកពី​ទំនប់ចៅប្រាយ៉ា ដល់​២៨០០​ម៉ែត្រគូបក្នុងមួយវិនាទី ដែលហួសពីសមត្ថភាព ​បង្ក​ការ​ជន់លិចសហគមន៍ទូទាំងខេត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ Khaosod អាជ្ញាធរបាននិយាយថា ជំនន់ទឹកភ្លៀងពី​ទន្លេចៅប្រាយ៉ា និងប្រឡាយតភ្ជាប់គ្នា បានធ្វើ​ឲ្យ​បាក់ទំនប់ ​ជន់លិចផ្ទះសម្បែង និងដីស្រែចម្ការ។ បារាយណ៍​​ប្រវត្តិសាស្ត្រ​​របស់​ខេត្ត ​បាន​ជន់​លិច​ដោយ​ចាល់​ទឹក​ចូល​ទៅ​ក្នុង​តំបន់​រស់នៅ​ជុំវិញ។

បើ​តាម​ការិយាល័យបង្ការ និងកាត់បន្ថយគ្រោះធម្មជាតិ ប្រជាពលរដ្ឋ​សរុបចំនួន ៥៨ ៤៧៧​គ្រួសារ នៅ​ក្នុងស្រុកចំនួន​១១ ឃុំ​១៤៣ និងភូមិ​ចំនួន​៩៤៥ ត្រូវបានរងផលប៉ះពាល់ ខណៈ​មាន​អ្នក​បាត់បង់​ជីវិត​ចំនួន​១៤​នាក់។

អាជ្ញាធរ​បាន​ជំរុញ​អ្នក​ស្រុក​ឲ្យ​ប្រមូល​វត្ថុ​មាន​តម្លៃ​​ទៅ​កាន់​ទីទួល​ខ្ពស់ និង​អនុវត្ត​តាម​ការ​បញ្ជា​ជម្លៀស​ចេញ​នៅ​តំបន់​ដែល​មាន​ហានិភ័យ​ខ្លាំង៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម