Connect with us

ព័ត៌មានអន្ដរជាតិ

បាងកក ប្រឈមហានិភ័យ កើតអាសន្នធំនៃគ្រោះទឹកជំនន់

បានផុស

នៅ

ទីក្រុងបាងកក រាជធានីនៃប្រទេសថៃ កំពុងប្រឈមមុខនឹងហានិភ័យកើតអាសន្នធំនៃគ្រោះទឹកជំនន់ ស្របពេលអាជ្ញាធរចេញការព្រមានអំពីគ្រោះថ្នាក់និងប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួនប្រុងប្រយ័ត្ន។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហានិភ័យនេះគឺដោយសារតែទំនប់ចៅប្រាយ៉ា ក្នុងខេត្ត Chai Nat ទម្លាយទឹកបន្ថែមទៀតឈានដល់កម្រិត ២ ៨០០ម៉ែត្រគូបក្នុងមួយវិនាទី ដែលច្បាស់ណាស់ វានឹងបង្កការលិចលង់។ 

តាមការផ្សាយរបស់ Bangkok Post កាលពីថ្ងៃអាទិត្យទី៩ខែវិច្ឆិកា ការទម្លាយទឹកក្នុងកម្រិតដ៏ខ្ពស់នេះ មិនមែនតែទីក្រុងបាងកកទេ ដែលត្រូវប្រឈមគ្រោះទឹកជំនន់ធ្ងន់ធ្ងរនោះ ពោលគឺខេត្ត២ទៀតដូចជា Pathum Thani និង Nonthaburi សុទ្ធស្ថិតក្នុងគ្រោះថ្នាក់ដូចគ្នា។

(រូបថត៖ Reuters)

ដោយមើលឃើញស្ថានភាពកាន់តែមិនស្រួល អាជ្ញាធរកំពុងតាមដានការវិវត្តជាបន្តហើយព្រមានដល់ពលរដ្ឋដែលរស់នៅតាមដងទន្លេ ត្រូវប្រុងជើងការឲ្យជាប់ជានិច្ចនិងត្រៀមលក្ខណៈជម្លៀស ក្នុងករណីចាំបាច់។

ពាក់ព័ន្ធនឹងទំនប់ចៅប្រាយ៉ានេះដែរ កាលពីថ្ងៃសៅរ៍ ខេត្តថៃចំនួន៧ បានប្រកាសអាសន្នទឹកជំនន់ឈានដល់ពណ៌ក្រហម ដែលជាកម្រិតធ្ងន់ធ្ងរបំផុតរួចទៅហើយ ដោយសារតែទំនប់ នឹងទម្លាយទឹកយ៉ាងគំហុកព្រោះទប់លែងឈ្នះបណ្តាលមកពីភ្លៀងធ្លាក់ឥតឈប់ជាឥទ្ធិពលព្យុះបន្តបន្ទាប់។

(រូបថត៖ Reuters)

យោងតាមទីភ្នាក់ងារអវកាសនិងភូមិសាស្ត្រព័ត៌មានវិទ្យាជាតិនៃប្រទេសថៃ (GISTDA), ខេត្តទាំង៧ដូចជា Chainat, Singburi, Ang Thong, Suphanburi, Phra Nakhon Si Ayutthaya, Saraburi និង Pathum Thani សុទ្ធតែដាក់ក្នុងគ្រាអាសន្ននិងតម្រូវឲ្យមានការពិនិត្យតាមដានឲ្យដិតដល់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ភាគកណ្តាលថៃលិចធ្ងន់, អ្នកខ្លះដេកតាមចិញ្ចើមផ្លូវ ឯប្រា​សាទបុរាណនៅអយុធ្យា លិចជម្រៅ១ម៉ែត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម