ព័ត៌មានអន្ដរជាតិ
ថ្នាំ៣ប្រភេទ ឥណ្ឌា ឈប់ឲ្យប្រើដើម្បីព្យាបាលអ្នកជំងឺកូវីដ
អគ្គនាយកដ្ឋានសេវាកម្មសុខភាពរបស់ក្រសួងសុខាភិបាលឥណ្ឌា (DGHS) បានចេញសេចក្តីណែនាំ កែតម្រូវលើការគ្រប់គ្រងអ្នកជំងឺកូវីដ ដោយឈប់ឲ្យប្រើថ្នាំ Ivermectin, Hydroxychloroquine និង Favipiravir បន្ទាប់ពីថ្នាំទាំង៣នេះ ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងការព្យាបាល។

គោលការណ៍ណែនាំនេះ ខុសពីគោលការណ៍ណែនាំដែលផ្តល់ដោយក្រសួងសុខាភិបាល ដែលបានផ្តល់អនុសាសន៍ឲ្យប្រើទាំងថ្នាំ Ivermectin និង Hydroxychloroquine។
គោលការណ៍ណែនាំថ្មី ក៏មិនបាននិយាយពីការប្រើថ្នាំបាញ់តាមច្រមុះ និងការប្រើប្រាស់វីតាមីនសម្រាប់ការព្យាបាលកូវីដផងដែរ ដែលផ្ទុយនឹងការផ្តល់យោបល់នៅលើគេហទំព័ររបស់ក្រសួងសុខាភិបាល។
យោងតាមមន្រ្តីបានឲ្យដឹងថា ថ្នាំ Ivermectin, Hydroxychloroquine និង Favipiravir ដែលប្រើសម្រាប់អ្នកជំងឺមិនបញ្ចេញរោគសញ្ញានិងអ្នកជំងឺស្រាល ត្រូវបានដកចេញពីគោលការណ៍ណែនាំរបស់ DGHS បន្ទាប់ពីក្រុមអ្នកជំនាញរកឃើញថា ពួកគេមិនបានជួយអ្នកជំងឺដែលឆ្លងវីរុសទេ។
គោលការណ៍ណែនាំបន្ថែមថា ថ្នាំ Remdesivir ដែលជាថ្នាំប្រឆាំងវីរុស មានតម្រូវការខ្លាំងនៅក្នុងប្រទេសឥណ្ឌា ត្រូវបានប្រើតែក្នុងករណីខ្លះប៉ុណ្ណោះ ជាពិសេសសម្រាប់អ្នកជំងឺកូវីដនៅមន្ទីរពេទ្យដែលមានរោគសញ្ញាមធ្យមឬធ្ងន់ធ្ងរ និងអ្នកដែលត្រូវបានគេផ្តល់ជំនួយអុកស៊ីសែនក្នុងរយៈពេលដប់ថ្ងៃបន្ទាប់ពីការចាប់ផ្តើមមានជំងឺ។
ចំពោះការប្រើប្រាស់ថ្នាំ Tocilizumab ដែលក៏មានតម្រូវការខ្ពស់ផងដែរនោះ, DGHS បាននិយាយថា វាគួរតែត្រូវបានប្រើសម្រាប់តែអ្នកជំងឺធ្ងន់ធ្ងរនិងដំណាក់កាលចុងក្រោយប៉ុណ្ណោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NDTV
ចុចអាន៖ ថ្មីទៀត! សាច់ញាតិអ្នកស្លាប់ដោយសារកូវីដ វាយពេទ្យឥណ្ឌា ផ្អើលបន្ទប់ ICU (មានវីដេអូ)

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ