ព័ត៌មានអន្ដរជាតិ
ផ្ទុះជំងឺកូវីដខ្លាំងពេក ខេត្ត Nakhon Pathom របស់ថៃ បិទសាលារៀនខ្លះបណ្តោះអាសន្ន
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី២៨ខែឧសភា សាលា Phrapathom Witthayalai ក្នុងខេត្ត Nakhon Pathom ប្រទេសថៃ បានប្រកាសបិទជាបណ្តោះអាសន្នចាប់ពីថ្ងៃពុធដល់ថ្ងៃសុក្រ (២៨-៣០ ឧសភា) ដោយសារការកើនឡើងនៃករណីឆ្លងកូវីដ១៩ ក្នុងចំណោមសិស្ស។

ការសម្រេចចិត្តនេះកើតឡើងបន្ទាប់ពីសិស្សមួយចំនួនធំត្រូវបានគេរាយការណ៍ថាបានឆ្លងកូវីដ១៩និងខ្លះមានទំនាក់ទំនងជាមួយអ្នកឆ្លង ដែលប៉ះពាល់យ៉ាងខ្លាំងដល់ការចូលរៀនក្នុងថ្នាក់ និងជំរុញឱ្យមានការព្រួយបារម្ភអំពីការឆ្លងបន្ថែមទៀត។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅថ្ងៃពុធ សាលាបានសង្កត់ធ្ងន់ថា សុវត្ថិភាព និងសុខុមាលភាពរបស់សិស្ស និងបុគ្គលិកគឺជាអាទិភាពចម្បង ដូចនេះការបិទបណ្ដោះអាសន្ននេះ គឺស្របតាមការណែនាំរបស់ការិយាល័យ គណៈកម្មការអប់រំមូលដ្ឋាន (OBEC) ដែលបានចេញលិខិតបន្ទាន់មួយកាលពីថ្ងៃទី ២១ឧសភា ណែនាំដល់សាលាទាំងអស់ត្រូវចាត់វិធានការជាបន្ទាន់នៅពេលករណីកូវីដ១៩កើនឡើងខ្លាំង។
ដើម្បីធានាបានការបន្តការសិក្សា សាលាបានប្តូរទៅការរៀនតាមអនឡាញក្នុងអំឡុងពេលបិទបណ្ដោះអាសន្ននេះ។ សិស្សត្រូវបានតម្រូវឱ្យធ្វើតាមកាលវិភាគថ្នាក់ធម្មតារបស់ពួកគេស្ទើរតែទាំងស្រុង ខណៈដែលគ្រូបង្រៀននឹងបង្រៀនតាមអនឡាញ។
នាយកដ្ឋានរោគរាតត្បាតនៃនាយកដ្ឋានគ្រប់គ្រងជំងឺបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ថ្មីចំនួន ១៤,១៥៦ ករណី និងមានអ្នកស្លាប់ចំនួន ៤នាក់បន្ថែមទៀតនៅទូទាំងប្រទេសគិតត្រឹមថ្ងៃចន្ទ ទី២៦ ខែឧសភា។ តែបើរាប់ចាប់តាំងពីថ្ងៃទី ១ ខែមករាមក ប្រទេសថៃបានកត់ត្រាករណីឆ្លងសរុបចំនួន ២២០,០៩៣ នាក់ និងមានអ្នកស្លាប់ចំនួន ៥១នាក់។
ជាមួយនឹងករណីកំពុងបន្តកើនឡើងនៅទូទាំងប្រទេស អាជ្ញាធរសុខាភិបាល និងអប់រំថៃកំពុងតាមដានស្ថានការណ៍នៃការរីករាលដាលរបស់ជំងឺរាតត្បាតនេះ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២២ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


