ព័ត៌មានអន្ដរជាតិ
ការពារខ្លួន! មួយថ្ងៃ ថៃ រកឃើញអ្នកឆ្លងកូវីដ ជាង ១៨ ០០០ករណី
ប្រទេសថៃ បានប្រកាសឲ្យក្រុមមនុស្សងាយរងគ្រោះត្រូវការពារខ្លួន ហើយឪពុកម្តាយទាំងឡាយដែលមានកូនអាយុក្រោម១ខួប ត្រូវបង្កើនការយកចិត្តទុកដាក់លើកូនៗឲ្យមែនទែន ស្របពេលការឆ្លងជំងឺកូវីដ១៩ កាន់តែធ្ងន់ធ្ងរឡើងៗ ដោយគ្រាន់តែមួយថ្ងៃអង្គារទី២៧ខែឧសភាប៉ុណ្ណឹង ប្រទេសនេះរកឃើញអ្នកឆ្លងថ្មីរហូតដល់ទៅជាង ១៨ ០០០ករណីឯណោះ។

យោងតាមនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងថៃ ហៅកាត់ DDC, នៅថ្ងៃអង្គារ មានមនុស្សឆ្លងជំងឺកូវីដ១៩ចំនួន ១៨ ០៦២នាក់ ដែលភាគច្រើនគឺឆ្លងមេរោគបំប្លែងខ្លួនប្រភេទថ្មី XEC។
បូករួមជាមួយករណីឆ្លងដ៏ច្រើននេះហើយនោះ ថៃក៏មានមនុស្សស្លាប់ចំនួន២នាក់ផងដែរ ត្រឹមមួយថ្ងៃអង្គារ ខណៈ DDC អំពាវនាវឲ្យពលរដ្ឋទៅចាក់វ៉ាក់សាំងដូសជំរុញបន្ថែមទៀត។
បើគិតទាំងការឆ្លងថ្មីនេះទៀត ធ្វើឲ្យតួលេខឆ្លងកូវីដសរុបរបស់ប្រទេសថៃ គិតចាប់ពីខែមករាឆ្នាំ២០២៥ មកទល់ពេលនេះ កើនដល់ ២៤០ ៦០៦ករណី ចំណែកមនុស្សស្លាប់មាន ៥៣នាក់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កូវីដនៅថៃធ្ងន់ធ្ងរ! សប្តាហ៍មុនឆ្លងជាង ៦ម៉ឺនករណី និងស្លាប់ ៨នាក់ទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


