ព័ត៌មានអន្ដរជាតិ
WHO៖ កូវីដបំប្លែងថ្មី NB.1.8.1 រួមចំណែកដល់ការកើនឡើងនៃករណីឆ្លងជាសកល
បើយោងតាមអង្គការសុខភាពពិភពលោក (WHO) កូវីដប្រភេទថ្មី NB.1.8.1 នឹងរួមចំណែកដល់ការកើនឡើងនៃករណីឆ្លងនៅក្នុងផ្នែកខ្លះនៃពិភពលោកនាពេលថ្មីៗនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២៩ខែឧសភានេះ។

ការកើនឡើងនេះត្រូវបានគេសង្កេតឃើញជាចម្បងនៅក្នុងតំបន់មេឌីទែរ៉ាណេភាគខាងកើត អាស៊ីអាគ្នេយ៍ និងតំបន់ប៉ាស៊ីហ្វិកខាងលិច។
ចំពោះសហរដ្ឋអាមេរិក ករណីឆ្លងកូវីដ១៩ថ្មី NB.1.8.1 បានផ្ទុះឡើងនៅក្នុងរដ្ឋ ដូចជា California, Washington, Virginia, និង New York។ កូវីដប្រភេទថ្មីនេះត្រូវបានចាត់ថ្នាក់ជា «ប្រភេទស្ថិតក្រោមការត្រួតពិនិត្យ» ដោយអង្គការសុខភាពពិភពលោក បញ្ជាក់ថា ទោះយ៉ាងណាហានិភ័យសុខភាពសកលនៅតែមានកម្រិតទាប ដោយសារវ៉ាក់សាំងបច្ចុប្បន្នត្រូវបានគេរំពឹងថា នឹងផ្តល់ការការពារ។ ក្រៅពីប្រភេទ NB.1.8.1 ដែលលេចធ្លោប្រភេទ LP.8.1 នៅតែមានវត្តមានកើនឡើង។
គិតត្រឹមពាក់កណ្តាលខែឧសភា មេរោគបំប្លែងថ្មី NB.1.8.1 មានចំនួនជិត១១% នៃករណីឆ្លងជាបន្តបន្ទាប់គ្នាទូទាំងពិភពលោក។ ទោះបីជាប្រទេសមួយចំនួននៅភាគខាងលិចប៉ាស៊ីហ្វិកបានរាយការណ៍ថា មានករណីឆ្លងខ្ពស់ជាងនេះក៏ដោយ រហូតមកដល់ពេលនេះមិនទាន់មានភស្តុតាងណាមួយដែលថា ការប្រែប្រួលនេះបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរជាងនេះនោះទេ។
ទន្ទឹមនឹងនេះ វិធីសាស្រ្តរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ចំពោះការចាក់វ៉ាក់សាំង កូវីដ១៩ កំពុងផ្លាស់ប្តូរ។ រដ្ឋមន្ត្រីសុខាភិបាលលោក Robert F. Kennedy Jr. ថ្មីៗនេះ បានប្រកាសថា ការចាក់វ៉ាក់សាំង កូវីដ១៩ មិនត្រូវបានណែនាំទៀតទេឲ្យចាក់ឲ្យកុមារ និងស្ត្រីមានផ្ទៃពោះ ដែលជាវិធានការដែលបានទាក់ទាញការរិះគន់ពីអ្នកជំនាញសុខភាពសាធារណៈជាច្រើន៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៦ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


