ព័ត៌មានអន្ដរជាតិ
កូវីដនៅថៃធ្ងន់ធ្ងរ! សប្តាហ៍មុនឆ្លងជាង ៦ម៉ឺនករណី និងស្លាប់ ៨នាក់ទៀត
ករណីឆ្លងជំងឺកូវីដ១៩ក្នុងប្រទេសថៃ នៅតែធ្ងន់ធ្ងរមិនធូរស្បើយឡើយ ដោយក្នុងរយៈពេលត្រឹមមួយសប្តាហ៍គិតចាប់ពីថ្ងៃ១៨ដល់២៤ខែឧសភា មានអ្នកឆ្លងថ្មី ៦៥ ០០៧នាក់ និងស្លាប់បន្ថែម ៨នាក់ទៀត។

តាមការចុះផ្សាយរបស់ Nation កាលពីថ្ងៃអង្គារទី២៧ខែឧសភា ក្នុងចំណោមការឆ្លងថ្មីគឺទីក្រុងបាងកក មានករណីឆ្លងច្រើនជាងគេ ពោលគឺ១២ ១៨៤ករណី បន្ទាប់មកគឺ Chon Buri (៤ ០១៨ករណី)។
កន្លែងដែលមានការឆ្លងខ្ពស់ទី៣គឺ Nonthaburi (២ ៨៩១ករណី), ទី៤គឺ Samut Prakan (២ ៨៣៧ករណី) និងទី៥ Rayong (២ ៣៥៥ករណី)។

បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ១៩ថៃ (CCSA), ការឆ្លងខ្លាំងនាពេលបច្ចុប្បន្ននេះ គឺត្រូវបានជំរុញដោយវីរុសបំប្លែងខ្លួន XEC ដែលអ្នកជំនាញរកឃើញថា ឆ្លងខ្លាំងជាងជំងឺផ្តាសាយរហូតដល់ទៅ៧ដងឯណោះ។
សូមជម្រាបថា បើគិតតាំងពីថ្ងៃទី១ខែមករាឆ្នាំនេះមក ប្រទេសថៃ បានកត់ត្រាករណីឆ្លងជំងឺកូវីដ១៩សរុប ២០៤ ៩៦៥ករណី និងស្លាប់ ៥១នាក់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប្រទេសថៃកត់ត្រាករណីឆ្លងកូវីដថ្មីជាង៥ម៉ឺននាក់ ក្នុងរយៈពេលត្រឹមមួយសប្តាហ៍
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


