ព័ត៌មានអន្ដរជាតិ
អស្ចារ្យណាស់! ចិន ដាក់ដំណើរការរថភ្លើងល្បឿនលឿនបំផុតលើលោក
រថភ្លើងល្បឿនលឿនថ្មី Maglev របស់ប្រទេសចិន បានចាប់ផ្តើមដាក់ឲ្យដំណើរការនៅថ្ងៃអង្គារនេះ ។

វាត្រូវបានរចនាឡើងក្នុងល្បឿនដ៏អស្ចារ្យ ៦០០ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយនាពេលបច្ចុប្បន្ននេះ វាគឺជារថភ្លើងដែលមានល្បឿនលឿនបំផុត នៅលើពិភពលោក ។

គួរបញ្ជាក់ថា ប្រព័ន្ធដឹកជញ្ជូនថ្មីនេះ បានបង្ហាញខ្លួនជាសាធារណៈនៅទីក្រុងឆ្នេរ Qingdao ខេត្ត Shandong ភាគខាងកើតប្រទេសចិន ។

ទន្ទឹមនោះ យោងតាមសាជីវកម្មផ្លូវដែកចិន ហៅកាត់ថា (CRRC) បានឲ្យដឹងថា រថភ្លើងល្បឿនលឿនេះ ត្រូវបានអភិវឌ្ឍដោយប្រទេសចិនខ្លួនឯង ហើយវាកំពុងបង្ហាញពីសមិទ្ធិផលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចុងក្រោយបង្អស់របស់ប្រទេសនេះ ក្នុងវិស័យក៏ដូចជាឧស្សាហកម្មផ្លូវដែក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN
ចុចអាន ៖ មិនធម្មតា! បណ្ដាញ 5G របស់ ចិន មានអ្នកប្រើប្រាស់យ៉ាងច្រើនសន្ធឹកសន្ធាប់

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានជាតិ២១ ម៉ោង ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះចំនួន២ក្នុងពេលតែមួយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩កក្កដា