ព័ត៌មានអន្ដរជាតិ
ត្រីមាសដំបូង តំបន់ទេសចរណ៍ហ្លួងព្រះបាងរបស់ឡាវ មានកំណើនទេសចរជាង៧២២% ទទួលចំណូលជាង ៥៨៤លានដុល្លារ
ភ្ញៀវទេសចរជាតិនិងអន្តរជាតិនៅប្រទេសឡាវ បាននាំគ្នាសម្រុកទៅទស្សនានៅតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ហ្លួងព្រះបាង ដោយមានកំណើនរហូតដល់៧២២,៦៧៩% ក្នុងត្រីមាសដំបូងនៃឆ្នាំនេះធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ដោយសារតែភាពងាយស្រួលទៅទស្សនា បន្ទាប់ពីមានផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់ពីប្រទេសចិន។

សារព័ត៌មានក្នុងស្រុកឡាវ បានរាយការណ៍ដោយដកស្រង់សម្តីរបស់លោកស្រី Suddaphone Khomthavong ប្រធានមន្ទីរព័ត៌មាន វប្បធម៌ និងទេសចរណ៍ខេត្តហ្លួងព្រះបាង (Luang Prabang) ដែលបាននិយាយថា ក្នុងរយៈពេល៣ខែដើមឆ្នាំ២០២៥នេះ ភ្ញៀវទេសចរបានមកកម្សាន្តនៅទីក្រុងទេសចរណ៍បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ «ខេត្តហ្លួងព្រះបាង (Luang Prabang)» សរុបចំនួន ១,១៦៧,៥៨១នាក់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន កើនឡើងចំនួន៧២២,៦៧៩%។
ក្នុងចំណោមភ្ញៀវទេសចរទាំងអស់ ភ្ញៀវក្នុងស្រុកមានចំនួន ៤៥៩,០៩១នាក់ កើនឡើងចំនួន ២៩៧,០៨១នាក់ ស្មើនឹង១៨៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងភ្ញៀវទេសចរអន្តរជាតិ មានចំនួន ៧០៨,៤៩០នាក់ កើនឡើងចំនួន ៤២៥,៦៦១នាក់ ស្មើនឹង២៣២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលធ្វើឱ្យឡាវទទួលបានប្រាក់ចំណូលសរុបពីភ្ញៀវទេសចររហូតដល់ ៥៨៤,៦៦៥,៣៦៩ដុល្លារ។
លោកស្រី Suddaphone បានបន្តថា សម្រាប់ឆ្នាំ២០២៤កន្លងទៅ ក្រុងហ្លួងព្រះបាង (Luang Prabang) ទទួលបានភ្ញៀវទេសចរសរុបចំនួន ២,៣២៦,៧៥៨នាក់ ពោលគឺលើសពីគោលដៅ៣០,៨%នៃផែនការប្រចាំឆ្នាំ និងទទួលបានប្រាក់ចំណូលពីភ្ញៀវទេសចរចំនួន ១,២០៩,១៨៩,៥៤៩ដុល្លារ។

សារព័ត៌មានឡាវ Lao National Radio បានរាយការណ៍ថា ការកើនឡើងនៃចំនួនភ្ញៀវទេសចរមកកាន់ទីក្រុង បេតិកភណ្ឌពិភពលោកខេត្តហ្លួងព្រះបាងនេះ ដោយសារឡាវមានផ្លូវរថភ្លើងល្បឿនលឿន (ឡាវ-ចិន) ពីទីក្រុងវៀងចន្ទន៍-ក្រុងហ្លួងព្រះបាង-តំបន់សេដ្ឋកិច្ចពិសេសបរតែន (Borten) ជាប់ព្រំដែនជាមួយប្រទេសចិន ដែលធ្វើឱ្យភ្ញៀវទេសចរចំណាយពេលតិចក្នុងការធ្វើដំណើរត្រឹមតែរយៈពេលប្រហែល២ម៉ោងប៉ុណ្ណោះ បើធៀបពីមុនត្រូវចំណាយពេលរហូតដល់ជាង៨ម៉ោងឯណោះទើបដល់ ពោលគឺងាយស្រួលក្នុងការធ្វើដំណើរនិងកាត់បន្ថយការចំណាយ៕
ភ្នាក់ងារ


-
ចរាចរណ៍១៩ ម៉ោង agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ១៨ ម៉ោង agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ១៩ ម៉ោង agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់
-
កីឡា៧ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា


