ព័ត៌មានអន្ដរជាតិ
ប្រជាជន ឥណ្ឌា ផ្ដុំគ្នាប្រារព្ធពិធីបុណ្យសាសនាហិណ្ឌូ បន់ស្រន់ព្រះក្បាលដំរីកម្ចាត់កូវីដឲ្យរលាយសាបសូន្យ
ប្រជាជននៅក្នុងប្រទេសឥណ្ឌាបានប្រារព្ធពិធីបុណ្យសាសនាហិណ្ឌូប្រចាំឆ្នាំ ដើម្បីគោរពដល់ព្រះ Ganesha ដែលមានក្បាលដំរី ។

ពលរដ្ឋមួយក្រុមនៅក្នុងរដ្ឋធានីញូវដេលីប្រទេសឥណ្ឌាបានរៀបចំពិធីបុណ្យ Ganesha នៅឆ្នាំនេះក្នុងទំហំតូចជាងធម្មតា ។
ព្រឹត្តិការណ៍នេះជាធម្មតាមានអ្នកចូលរួមប្រហែល ១ ម៉ឺននាក់ ប៉ុន្តែតួលេខនេះត្រូវបានកំណត់ចុះមកត្រឹម ៥០ នាក់ប៉ុណ្ណោះ ខណៈពិធីបុណ្យនេះក៏ត្រូវបានកាត់បន្ថយពីការប្រារព្ធជាធម្មតា ១១ ថ្ងៃមកត្រឹម ៤ ថ្ងៃផងដែរ ។

ទន្ទឹមនោះ អ្នកចូលរួមបានបួងសួងនៅមុខរូបដិមា Ganesha កម្ពស់ ៣ ម៉ែត្រ រាំតាមភ្លេង ហើយបន្ទាប់មកបានពន្លិចរូបបដិមានោះទៅក្នុងអាងទឹក ជំនួសឲ្យទឹកទន្លេ ។

ចំណែកអ្នកចូលរួមជាស្ត្រីម្នាក់បាននិយាយថា នាងសប្បាយចិត្តខ្លាំងណាស់ដែលនាងអាចចូលរួមក្នុងពិធិបុណ្យសាសនានេះ ហើយនាងបានបន់ស្រន់សុំឲ្យរោគរាតត្បាតកូវីដ ១៩ រលាយសាបសូន្យ ។

គួររំឭកថា ប្រទេសឥណ្ឌាកន្លងមកមានករណីឆ្លងជំងឺកូវីដ ១៩ ថ្មីជាង ៤០ ម៉ឺនករណីក្នុងមួយថ្ងៃ ប៉ុន្តែក្រោយមកចំនួនឆ្លងសរុបប្រចាំថ្ងៃបានធ្លាក់ចុះតិចជាង ៣ ម៉ឺនករណីនៅថ្ងៃខ្លះ ។ ហាងជាច្រើនបានបើកដំណើរការឡើងវិញ ហើយជីវភាពរស់នៅប្រចាំកំពុងវិលមករកប្រក្រតីភាពវិញបន្តិចម្តងៗ ។

ទន្ទឹមនោះ មានតែប្រជាជនឥណ្ឌាប្រហែល ១៣ ភាគរយប៉ុណ្ណោះដែលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ពេញ ២ ដូស ខណៈក្រុមអ្នកជំនាញកំពុងព្រមានអំពីការកើនឡើងនៃការឆ្លងថ្មីមួយទៀត ដែលអាចកើតមានឡើង នៅពេលមនុស្សកាន់តែច្រើនប្រមូលផ្តុំគ្នានៅក្នុងរដូវបុណ្យសាសនាផ្សេងៗនាពេលខាងមុខនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក