ព័ត៌មានអន្ដរជាតិ
ជនជាតិឥណ្ឌាជិត៣០០នាក់ធ្វើមាតុភូមិនិវត្តន៍ ក្រោយពីសង្គ្រោះពីCall-Center នៅមីយ៉ាន់ម៉ា
ប្រជាជនឥណ្ឌាជិត៣០០នាក់បានធ្វើមាតុភូមិនិវត្តន៍តាមច្រកប្រទេសថៃកាលពីថ្ងៃចន្ទ បន្ទាប់ពីត្រូវបានដោះលែងពី Call-Center ក្នុងប្រទេសមីយ៉ាន់ម៉ា ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបិទប្រតិបត្តិការបោកប្រាស់តាមអ៊ីនធឺណិតខុសច្បាប់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១១ខែមីនានេះ។

អាជ្ញាធរក្នុងប្រទេសមីយ៉ាន់ម៉ា ក្រោមសម្ពាធពីសម្ព័ន្ធមិត្តចិនបានបង្រ្កាបក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ លើក្រុមឆបោក ដែលរីកដុះដាលនៅតំបន់ព្រំដែនគ្មានច្បាប់ទាំងនេះ។ ក្នុងប្រតិបត្តិការនេះកម្មករប្រហែល៧០០០នាក់មកពីប្រទេសចំនួន២ យ៉ាងតិចត្រូវបានដោះលែងដែលភាគច្រើនជាជនជាតិចិន ប៉ុន្តែមនុស្សជាច្រើនកំពុងស្ថិតក្នុងស្ថានភាពលំបាកនៅក្នុងជំរុំបណ្តោះអាសន្ននៅព្រំដែនមីយ៉ាន់ម៉ា-ថៃ។
ក្នុងដំណើរការធ្វើមាតុភូមិនិវត្តន៍នេះ រដ្ឋាភិបាលឥណ្ឌាបានបញ្ជូនយន្តហោះដឹកជញ្ជូន C-17 ដើម្បីដឹកបុរស២៦៦ នាក់និងស្ត្រី១៧នាក់នៅក្នុងជើងទីមួយ និងជើងទីពីរដែលមានពលរដ្ឋខ្លួន២៥៧នាក់នៅថ្ងៃអង្គារនេះ។ ចំណែកប្រទេសចិនបានធ្វើមាតុភូមិនិវត្តន៍ជនជាតិរបស់ខ្លួនជាង ២០០០នាក់រួចមកហើយ តាមរយៈប្រទេសថៃចាប់តាំងពីប្រទេសទាំងបីបានចាប់ផ្តើមការបង្ក្រាបក្រុមឆបោកនេះកាលពីចុងខែមុន។

គួរបញ្ជាក់ថា Call-Center បានរីករាលដាលនៅតាមតំបន់ព្រំដែនរបស់មីយ៉ាន់ម៉ាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលជាផ្នែកមួយនៃឧស្សាហកម្មឧក្រិដ្ឋកម្មដែលមានតម្លៃរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំ។
ពលករបរទេសរាប់ពាន់នាក់ ធ្វើការនៅក្នុងកន្លែងឆបោកទាំងនេះ ដោយបានអូសទាញជនរងគ្រោះផ្សេងទៀតតាមប្រព័ន្ធផ្សព្វផ្សាយសង្គមតាមរយៈរឿងស្នេហា ឬការវិនិយោគបោកប្រាស់។
កម្មករជាច្រើននិយាយថា ពួកគេត្រូវបានគេបោកបញ្ឆោតឱ្យចូលធ្វើការ ហើយរងការវាយដំ និងការបំពាន។ ប៉ុន្តែរហូតមកដល់ពេលនេះ ប្រទេសចិនបានចាត់ទុកកម្មករដែលធ្វើមាតុភូមិនិវត្តន៍របស់ខ្លួនថាជាជនសង្ស័យឧក្រិដ្ឋជន ដោយបានដាក់ខ្នោះពួកគេពេលត្រឡប់ទៅប្រទេសចិនវិញ៕



អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


