ព័ត៌មានអន្ដរជាតិ
មីយ៉ាន់ម៉ាប្រគល់ជនជាតិឥណ្ឌានិងម៉ាឡេស៊ី២៩១នាក់ និងឃាត់ខ្លួន២៤៧នាក់ថ្មីទៀត
មីយ៉ាន់ម៉ាប្រគល់ជនជាតិឥណ្ឌាចំនួន២៦៦នាក់ និងជនជាតិម៉ាឡេស៊ីចំនួន២៥នាក់ដែលសមត្ថកិច្ចសង្គ្រោះពី Call-Center ជាទីដែលមានការសង្ស័យថា បានប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញ ឲ្យចេញទៅប្រទេសពួកគេវិញ ខណៈជនបរទេសចំនួន២៤៧នាក់ផ្សេងទៀតត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការប្រឆាំងឧក្រិដ្ឋកម្មរួមគ្នារវាងប្រទេសមីយ៉ាន់ម៉ា ចិន និងថៃ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី១៣ខែមីនានេះ។

កាលពីថ្ងៃទី១១ខែមីនា ជនជាតិឥណ្ឌានិងម៉ាឡេស៊ី២៩១នាក់ដែលសមត្ថកិច្ចបង្ក្រាបនិងរំដោះពីCall-Center នៅមីយ៉ាន់ម៉ាត្រូវបានផ្ទេរឆ្លងកាត់ស្ពានមិត្តភាពមីយ៉ាន់ម៉ា-ថៃទី២។ ពិធីប្រគល់នេះមានការចូលរួមពីមន្ត្រីរដ្ឋាភិបាលរដ្ឋ Kayin របស់មីយ៉ាន់ម៉ា ស្ថានកុងស៊ុលឥណ្ឌាប្រចាំប្រទេសថៃ ស្ថានទូតម៉ាឡេស៊ីប្រចាំទីក្រុង Yangon និងមន្ត្រីអន្តោប្រវេសន៍មកពីខេត្ត Tak ប្រទេសថៃ។ មន្ត្រីមីយ៉ាន់ម៉ាក៏បានប្រគល់នូវឯកសារចាំបាច់សម្រាប់ដំណើរការធ្វើមាតុភូមិនិវត្តន៍ផងដែរ។
ជាមួយគ្នានេះ នៅថ្ងៃដដែលនោះ ជនបរទេសចំនួន២៤៧នាក់ ដែលបានចូលមកខុសច្បាប់នៅតំបន់ Myawaddy-Maehtawthalay ត្រូវបានគេកំណត់អត្តសញ្ញាណ និងឃាត់ខ្លួន។ កិច្ចខិតខំប្រឹងប្រែងនេះកំពុងដំណើរការដើម្បីប្រមូលព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីជួយសម្រួលដល់ការធ្វើមាតុភូមិនិវត្តន៍ឲ្យបានឆាប់រហ័សទៅកាន់ប្រទេសពួកគេរៀងៗខ្លួនវិញ។

គួរបញ្ជាក់ថាចាប់ពីថ្ងៃទី៣០ខែមករា ដល់ថ្ងៃទី១១ខែមីនា ជនបរទេសសរុបចំនួន៥៤៤៦នាក់ដែលបានចូលប្រទេសមីយ៉ាន់ម៉ាដោយខុសច្បាប់ត្រូវបានកំណត់អត្តសញ្ញាណ និងឃាត់ខ្លួន។ ក្នុងនោះមានចំនួន ២៧៦៣នាក់ ត្រូវបានបញ្ជូនទៅប្រទេសកំណើតវិញតាមរយៈប្រទេសថៃ។ នៅសល់ ២៦៨៣នាក់ កំពុងត្រូវបានរៀបចំសម្រាប់ការផ្ទេរ និងកំពុងត្រូវបានដាក់នៅទីតាំងប្រមូលផ្តុំថែទាំ។
ប្រតិបត្តិការនេះគឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការត្រីភាគីរវាងមីយ៉ាន់ម៉ា ចិន និងថៃ ក្នុងគោលបំណងរុះរើបណ្តាញបោកប្រាស់តាមអ៊ីនធឺណិត និងបណ្តាញល្បែងអនឡាញ រួមទាំងអ្នកនៅពីក្រោយគម្រោងទាំងនេះ។ បន្ថែមពីលើនេះ កិច្ចខិតខំប្រឹងប្រែងនេះក៏ជួយដល់ជនបរទេសដែលមានទុក្ខលំបាក រួមទាំងជនរងគ្រោះពីការជួញដូរមនុស្ស តាមរយៈការសម្របសម្រួលការធ្វើមាតុភូមិនិវត្តន៍ភ្លាមៗដោយសហការជាមួយប្រទេសពាក់ព័ន្ធ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


