ព័ត៌មានអន្ដរជាតិ
ព្រឹលបាក់សង្កត់ជម្រកកម្មករសំណង់បណ្តាលឲ្យស្លាប់៨នាក់នៅរដ្ឋជាប់ព្រំដែនឥណ្ឌា-ចិន
ចំនួនអ្នកស្លាប់បានកើនឡើងដល់៨នាក់ក្នុងហេតុការណ៍បាក់ព្រឹលកាលពីថ្ងៃសុក្រនៅក្នុងតំបន់ភ្នំហិម៉ាឡៃនៃរដ្ឋ Uttarakhand របស់ប្រទេសឥណ្ឌា បន្ទាប់ពីអាជ្ញាធរបានបញ្ចប់ប្រតិបត្តិការដើម្បីជួយសង្គ្រោះកម្មករដែលជាប់នៅក្នុងនោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី៣ខែមីនានេះ។
កាលពីថ្ងៃសុក្រមានហេតុការណ៍បាក់ព្រឹលវាយប្រហារកន្លែងស្នាក់នៅរបស់កម្មករសំណង់ប្រមាណ៥៥នាក់ នៅជិតភូមិ Mana ក្នុងស្រុក Chamoli ជាប់ព្រំដែនជាមួយទីបេក្នុងតំបន់ភ្នំហិម៉ាឡៃយ៉ានរដ្ឋ Uttarakhand។
គិតត្រឹមថ្ងៃសៅរ៍ ក្រុមអ្នកជួយសង្រ្គោះអាចជួយមនុស្សចំនួន៥០នាក់ចេញពីកន្លែងកើតហេតុ ប៉ុន្តែ៤នាក់ក្រោយមកបានបាត់បង់ជីវិត ដោយសាររបួសធ្ងន់ធ្ងរពេក។ មកដល់ថ្ងៃអាទិត្យ ក្រុមជួយសង្គ្រោះបានរកឃើញសាកសពដែលនៅសេសសល់ តាមរយៈយន្តហោះគ្មានមនុស្សបើក និងសត្វឆ្កែស្វែងរកដែលនាំឲ្យចំនួនអ្នកស្លាប់កើនដល់៨នាក់។
យោងតាមកងទ័ពឥណ្ឌា ភាគច្រើននៃអ្នកដែលជាប់ក្នុងកន្លែងស្នាក់នៅគឺជាពលករចំណាកស្រុកដែលធ្វើការលើគម្រោងពង្រីកផ្លូវហាយវេដែលមានប្រវែង៥០គីឡូម៉ែត្រពី Mana ដែលជាភូមិរបស់ឥណ្ឌាទៅ Mana Pass ក្បែរព្រំដែនចិន។
គួររម្លឹកថាក្នុងឆ្នាំ២០២១ មនុស្សជិត១០០នាក់បានស្លាប់នៅរដ្ឋ Uttarakhand ដោយសារផ្ទាំងទឹកកកព្រឹលដ៏ធំមួយបានធ្លាក់ចូលទៅក្នុងទន្លេដែលបង្កឱ្យមានទឹកជំនន់ភ្លាមៗ។ កាលពីឆ្នាំ២០១៣ ក៏មានការបំផ្លិចបំផ្លាញដោយសារទឹកជំនន់ និងការរអិលបាក់ព្រឹលបានសម្លាប់មនុស្ស៦០០០នាក់ ហើយបាននាំឱ្យមានការអំពាវនាវឱ្យពិនិត្យឡើងវិញនូវគម្រោងអភិវឌ្ឍន៍នៅក្នុងរដ្ឋ។ ជាមួយគ្នានេះនៅឆ្នាំ ២០២២ ហេតុការណ៍បាក់ផ្ទាំងទឹកកកព្រឹលក៏បានសម្លាប់អ្នកឡើងភ្នំចំនួន២៧នាក់នៅរដ្ឋ Uttarakhandដែរ៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៩ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


