ព័ត៌មានអន្ដរជាតិ
ត្រឹម២ថ្ងៃ រន្ទះបាញ់សម្លាប់មនុស្ស៦១នាក់ ក្នុងរដ្ឋ Bihar ប្រទេសឥណ្ឌា
ក្នុងរយៈពេលត្រឹម២ថ្ងៃប៉ុណ្ណោះ រដ្ឋ Bihar ភាគខាងកើតប្រទេសឥណ្ឌា មានមនុស្សរហូតដល់ទៅ៦១នាក់ ត្រូវរន្ទះបាញ់ស្លាប់យ៉ាងរន្ធត់។

តាមការបញ្ជាក់ពីអាជ្ញាធររដ្ឋនៅថ្ងៃសៅរ៍ទី១២ខែមេសាឆ្នាំ២០២៥, អ្នកទាំងនេះត្រូវរន្ទះបាញ់ស្លាប់នៅថ្ងៃព្រហស្បតិ៍និងថ្ងៃសុក្រ ទូទាំងរដ្ឋអំឡុងពេលមានព្យុះខ្លាំង។
ទោះបីជាយ៉ាងណាក៏ដោយ នាយកដ្ឋានឧតុនិយមរដ្ឋព្រមានថា ប៉ុន្មានថ្ងៃខាងមុខទៀត រន្ទះនឹងនៅតែឆ្វេចឆ្វាចពេញមេឃដោយសារព្យុះមិនទាន់ធូរស្រាល ដូច្នេះពលរដ្ឋគួរកុំចេញទៅណាផ្តាស ពេលមេឃខ្មៅឬភ្លៀង។
កាលពីឆ្នាំមុន អ្នកជំនាញព្រមានថា បម្រែបម្រួលអាកាសធាតុ កំពុងជំរុញឲ្យកើតមានរន្ទះបាញ់សម្លាប់មនុស្សក្នុងអត្រាកើនឡើងគួរឲ្យព្រួយបារម្ភ នៅក្នុងប្រទេសឥណ្ឌា ខណៈមួយឆ្នាំៗ រន្ទះបានបាញ់សម្លាប់មនុស្សជិត១ ៩០០នាក់ នៅក្នុងប្រទេសដែលមានប្រជាជនច្រើនបំផុតលើពិភពលោកមួយនេះ។
ចំណែកក្រុមអ្នកស្រាវជ្រាវដែលដឹកនាំដោយសាកលវិទ្យាល័យ Fakir Mohan នៅរដ្ឋ Odisha ភាគខាងកើតប្រទេសឥណ្ឌា បានចេញរបាយការណ៍ថា មានករណីរន្ទះបាញ់សម្លាប់មនុស្សចំនួន ១០១ ៣០៩នាក់ ចន្លោះឆ្នាំ ១៩៦៧ ដល់២០២០ ប៉ុន្តែចំនួន បានហក់ឡើងខ្លាំងបំផុតចន្លោះឆ្នាំ២០១០និង២០២០៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មិនធ្លាប់មាន! អូស្ត្រាលី កើតមានរន្ទះបាញ់ជាង ១លានដងក្នុងពេលត្រឹម២៤ម៉ោង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២២ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


