ព័ត៌មានអន្ដរជាតិ
ខេត្តតាលីបង់ Helmand ហាមបុរសកោរពុកមាត់-ចង្ការ និងចាក់បទចម្រៀង
ជាងកាត់សក់នៅខេត្ត Helmand របស់ប្រទេសអាហ្វហ្គានីស្ថានត្រូវបានហាមឃាតកោរពុកមាត់-ចង្ការដល់បុរសៗដែលទៅកាត់សក់ និងហាមចាក់បទចម្រៀងស្តាប់នៅក្នុងហាងរបស់ពួកគេ។ នេះបើយោងតាមសេចក្តីប្រកាសមួយចេញដោយមន្ទីរគុណធម៌ និងបាបកម្មរបស់ខេត្តដែលគ្រប់គ្រងដោយតាលីបង់។
បទប្បញ្ញត្តិថ្មីនេះជាវិធានការរឹតបន្តឹងថ្មីមួយទៀតដែលត្រូវបានដាក់ទៅលើប្រជាជនអាហ្វហ្គានីស្ថានដោយផ្អែកលើការប្រតិបត្តិតាមច្បាប់ឥស្លាម Sharia ដ៏តឹងតែងរបស់តាលីបង់។

កាលពីថ្ងៃអាទិត្យម្សិលមិញ អាជ្ញាធរមូលដ្ឋានបាននិយាយក្នុងសេចក្តីប្រកាសថា ៖«សូមជម្រាប់ដល់លោកអ្នកជាបន្ទាន់ចាប់ពីថ្ងៃនេះទៅ ការកោរពុកមាត់-ចង្ការ និងចាក់តន្ត្រីនៅក្នុងហាងកាត់សក់ និងការងូតទឹកជាសាធារណៈត្រូវបានហាមឃាតយ៉ាងតឹងរឹង»។
សេចក្តីប្រកាសថា ៖«ប្រសិនបើហាងកាត់សក់ ឬការងូតទឹកជាសាធារណៈណាមួយត្រូវបានរកឃើញកោរសក់ឲ្យនរណាម្នាក់ ឬចាក់បទចម្រៀង ពួកគេនឹងត្រូវប្រឈមនឹងគោលការណ៍ច្បាប់ Sharia ហើយពួកគេនឹងមិនមានសិទ្ធិបកស្រាយឡើយ»។
នៅពេលតាលីបង់អះអាងថា ការគ្រប់គ្រងរបស់ពួកគេលើកនេះនឹងធូរស្រាលជាងពេលដែលពួកគេបានកាន់អំណាចកាលពីមុន ក៏មានសេចក្តីរាយការណ៍ជាច្រើនអំពីការបង្ក្រាប និងរឹតបន្តឹងដល់ប្រជាជន ចាប់តាំងពីពួកគេបានកាន់កាប់អំណាចកាលពីខែសីហា។
ការបង្ក្រាប ក៏ដូចជារឹតបន្តឹងទាំងនោះមានដូចជា ការឃុំខ្លួន និងធ្វើទុក្ខបុកម្នេញលើអ្នកសារព័ត៌មាន ការប្រើដំបងវាយទៅលើស្ត្រីដែលធ្វើការតវ៉ា និងព្យួរជាសាធារណៈនៃឧក្រិដ្ឋជនដែលត្រូវបានកាត់ទោស។

តាលីបង់ក៏មិនអនុញ្ញាតឲ្យក្មេងស្រី និងស្ត្រីភេទបន្តការសិក្សាទៅកម្រិតអនុវិទ្យាល័យឡើយ បើទោះជាមានការសន្យាថា សិស្សស្រីអាចអនុញ្ញាតឲ្យសិក្សាបាន។ ក្មេងប្រុសបានវិលត្រឡប់ទៅរៀនវិញហើយ។
តាលីបង់បានកាន់អំណាចលើកមុនចន្លោះឆ្នាំ១៩៩៦ និង២០០១ នៅពេលនោះពួកគេបានហាមស្ត្រី និងក្មេងស្រីទៅរៀន និងធ្វើការ ព្រមទាំងរឹតបន្តឹងលើសិទ្ធិសេរីភាពរបស់ពួកគេយ៉ាងខ្លាំង។ សព្វថ្ងៃនេះ ស្ត្រីត្រូវបានដកចេញទាំងស្រុងពីការងារក្នុងជួររដ្ឋាភិបាល ប៉ុន្តែទុកឲ្យធ្វើការងារទាំងឡាយណាដែលបុរសមិនធ្វើដូចជាលាងសម្អាតបន្ទប់ទឹក និងបង្គន់ជាដើម៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ