ព័ត៌មានអន្ដរជាតិ
ហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតកក្រើកឡើងជាថ្មីនៅអាហ្វហ្គានីស្ថាន
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera កាលពីថ្ងៃទី១១ខែកុម្ភៈ បានឲ្យថា ហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតមួយបានសម្លាប់មនុស្សយ៉ាងតិច៥នាក់ និងរបួស៧នាក់នៅភាគឦសានប្រទេសអាហ្វហ្គានីស្ថាន។

ប៉ូលិសក្នុងតំបន់ បានរាយការណ៍ថា ការបំផ្ទុះនេះបានកើតឡើងនៅម៉ោង ៨:៣៥ព្រឹកកាលពីថ្ងៃអង្គារនៅជិតសាខាធនាគារ Kabul ក្នុងខេត្ត Kunduz។ មិនទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះនេះនៅឡើយទេ។
សន្តិសុខរបស់ធនាគារ និងមនុស្សបួននាក់ផ្សេងទៀត រួមទាំងជនស៊ីវិល និងសមាជិកនៃក្រុមតាលីបង់ ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់ដោយអំពើអត្តឃាតនោះ។
អ្នកនាំពាក្យប៉ូលិសខេត្ត Kunduz បានឲ្យដឹងថា មានអ្នកបំផ្ទុះគ្រាប់បែកម្នាក់បានបំផ្ទុះគ្រាប់បែកអត្តឃាតដោយចេតនា។ ប៉ូលិសកំពុងធ្វើការជាមួយអង្គការពាក់ព័ន្ធដើម្បីស្វែងរកអ្នកនៅពីក្រោយហេតុការណ៍នេះ។
ចំនួននៃការបំផ្ទុះគ្រាប់បែក និងការវាយប្រហារអត្តឃាតនៅក្នុងប្រទេសអាហ្វហ្គានីស្ថានបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ចាប់តាំងពីសហរដ្ឋអាមេរិកបានដកកងកម្លាំងចេញ និងរដ្ឋាភិបាលអាហ្វហ្គានីស្ថានត្រូវបានបណ្តេញចេញដោយពួកតាលីបង់ក្នុងខែសីហាឆ្នាំ២០២១។ ទោះយ៉ាងណាក៏ដោយ ក្រុមប្រដាប់អាវុធជាច្រើនរួមទាំង ISIL (ISIS) នៅតែជាក្រុមដែលបង្កការគំរាមកំហែងដល់សន្តិសុខ។
កាលពីខែតុលាឆ្នាំ២០២១ មនុស្សរាប់សិបនាក់ត្រូវបានសម្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតនៅឯវិហារអ៊ីស្លាម Shia ក្នុងខេត្ត Kunduz ដោយក្រុម ISIL។
កាលពីខែមីនាឆ្នាំមុន អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ក៏បានសម្លាប់មនុស្សយ៉ាងហោចណាស់៣នាក់ នៅខាងក្រៅធនាគារក្នុងទីក្រុង Kandahar ភាគខាងត្បូងដែលត្រូវបានអះអាងទទួលខុសត្រូវដោយក្រុម ISIL ផងដែរ។ ទោះបីជាមានការវាយប្រហារជាបន្តបន្ទាប់ក៏ដោយ អាជ្ញាធរតាលីបង់ បាននិយាយថា ពួកគេភាគច្រើនបានកម្ទេចក្រុមនេះ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


