ព័ត៌មានអន្ដរជាតិ
មកមើលវីដេអូ ចិន ធ្វើតេស្តជោគជ័យ គ្រាប់បែកក្រោមទឹក អាចកម្ទេចកំពង់ផែ អាមេរិក ឲ្យទៅជាផេះ
នេះជាលើកដំបូងហើយដែល ប្រទេសចិន បានធ្វើការកម្ទេចកំពង់ផែរបស់ខ្លួន ដោយប្រើប្រាស់គ្រាប់បែកក្រោមទឹក។ វាជាយុទ្ធសាស្ត្រមួយ ដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា អាចត្រូវបានប្រើប្រាស់ប្រឆាំងនឹងសហរដ្ឋអាមេរិក ក្នុងករណីមានសង្គ្រាម។
យោធាក្រុងប៉េកាំង បានធ្វើការសាកល្បងនេះកាលពីថ្ងៃសៅរ៍ ដោយប្រើប្រាស់គ្រាប់បែកបញ្ជាឲ្យផ្ទុះក្រោមទឹក ដើម្បីបំផ្លាញកំពង់ផែនៅទីតាំងដែលគេមិនបញ្ជាក់មួយ ក្នុងប្រទេសចិន។

សារព័ត៌មានរដ្ឋ Global Times បានចុះផ្សាយថា បច្ចេកវិទ្យានេះត្រូវបានធ្វើឡើង ដើម្បីកាត់ផ្តាច់ខ្សែសង្វាក់ផ្គត់ផ្គង់របស់សត្រូវ ក្នុងករណីមានជម្លោះ។ ការលបវាយប្រហារដោយប្រើគ្រាប់បែកក្រោមទឹកប្រភេទនេះ នឹងធ្វើឲ្យនាវាធំៗដូចជា នាវាផ្ទុកយន្តហោះអាមេរិកជាដើម ងាយរងគ្រោះ។
វាគឺជាការសាកល្បងចុងក្រោយបង្អស់របស់យោធាចិន បន្ទាប់ពីបានបាញ់បង្ហោះផ្កាយរណបកាលពីសប្តាហ៍មុន ដែលសហរដ្ឋអាមេរិកព្រមានថា អាចវាយប្រហារយានអវកាសផ្សេងទៀត និងការសាកល្បងអាវុធគន្លងគោចរចំនួនពីរ ដែលអ្នកវិភាគគិតថាជា អាវុធនុយក្លេអ៊ែរមានល្បឿនលឿនជាងសំឡេង។
សម្រាប់របាយការណ៍ស្តីពីការធ្វើតេស្តចុងក្រោយបំផុតនេះ កាសែត Global Times បានចុះផ្សាយថា គ្រាប់បែកក្រោមទឹកត្រូវបានប្រើដើម្បីកម្ទេចកំពង់ផែទាំងស្រុង ជាមួយការផ្ទុះមានឥទ្ធិពលដ៏ខ្លាំងក្លា។

កាសែត Times បន្តថា ឧបករណ៍ចាប់សញ្ញាដែលបានដំឡើងនៅលើកំពង់ផែ ត្រូវបានប្រើដើម្បីប្រមូលទិន្នន័យ ដែលនឹងគាំទ្រការវាយប្រហារលើកំពង់ផែសត្រូវ នៅក្នុងសង្គ្រាមពិតប្រាកដ។
ការបំផ្ទុះក្រោមទឹក គឺជាការឆ្លើយតបទៅនឹងការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកនៅតំបន់ប៉ាស៊ីហ្វិក ខណៈទីក្រុងវ៉ាស៊ីនតោនកំពុងបែងចែកកងកម្លាំងរបស់ខ្លួនទៅទីតាំងតូចៗ លែងប្រមូលផ្តុំគ្នានៅកន្លែងធំតែមួយ។
គួរបញ្ជាក់ថា ការសាកល្បងនេះបានកើតឡើងមួយថ្ងៃ បន្ទាប់ពីកាសែត Times បានរាយការណ៍អំពីការបាញ់បង្ហោះផ្កាយរណបថ្មីមួយឈ្មោះ Shijian 21 ដែលត្រូវបានបង្កើតឡើងដើម្បីសាកល្បងបច្ចេកវិទ្យា បោសសម្អាតកម្ទេចកម្ទីអវកាស៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ចិន ឆ្លើយតបទៅអាមេរិក ទាំងកំហឹង ក្រោយលោក បៃដិន ប្រកាស ការពារកោះតៃវ៉ាន់

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ