ព័ត៌មានអន្ដរជាតិ
សហរដ្ឋអាមេរិកកំពុងសម្ងំអភិវឌ្ឍគ្រាប់បែកថ្មីជំនួស GBU-57
សហរដ្ឋអាមេរិក កំពុងអភិវឌ្ឍគ្រាប់បែកកម្ទេចលេនដ្ឋានជំនាន់ថ្មីហៅថា Next Generation Penetrator (NGP) ដើម្បីជំនួសគ្រាប់បែកដែលប្រើបច្ចុប្បន្ន GBU-57 Massive Ordnance Penetrator (MOP)។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន EurAsia Times សព្វាវុធថ្មីនេះត្រូវបានរចនាឡើងជាពិសេសសម្រាប់ B-21 Raider ដែលជាយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយជំនាន់ថ្មីរបស់សហរដ្ឋអាមេរិក។ B-21 Raider នឹងត្រូវប្រើប្រាស់ជំនួសយន្តហោះទម្លាក់គ្រាប់បែក B-2 Spirit បច្ចុប្បន្ន។
គ្រាប់បែក GBU-57 ដែលមានទម្ងន់ ៣០ ០០០ផោន ថ្មីៗនេះត្រូវបានប្រើប្រាស់ជាលើកដំបូងក្នុងការវាយប្រហារលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់។ ព្រោះតែទំហំដ៏ធំរបស់វា យន្តហោះ B-21 អាចផ្ទុកគ្រាប់បែកតែមួយគ្រាប់ប៉ុណ្ណោះក្នុងមួយបេសកកម្ម ខុសពី B-2 ដែលអាចផ្ទុកគ្រាប់បែក GBU-57 បានម្ដង២គ្រាប់។ បែបនេះហើយទើបគ្រាប់បែក NGP ថ្មី នឹងមានទំហំតូចជាង ប្រហែល ២០ ០០០-២២ ០០០ផោន។
ជាមួយនឹងការរចនាស្រាលជាងមុន និងឆ្លាតវៃជាងនេះ គ្រាប់បែកថ្មីនេះនឹងអនុញ្ញាតឲ្យ B-21 ផ្ទុកអាវុធជាច្រើននៅលើជើងហោះហើរតែមួយ ដោយធ្វើឲ្យប្រសើរឡើងខ្លាំងនូវសមត្ថភាពវាយប្រហារ និងភាពបត់បែន។ វាក៏នឹងរួមបញ្ចូលផងដែរនូវបច្ចេកវិទ្យា “Smart Fuse” ដែលអាចបំផ្ទុះខ្លួនវាយ៉ាងមានប្រសិទ្ធភាពនៅពេលបំបុកទៅដល់គោលដៅនៅក្រោមដីដែលបានកំណត់។
សូមបញ្ជាក់ថា យន្តហោះ B-21 Raider គ្រោងនឹងជំនួសកងយន្តហោះទម្លាក់គ្រាប់បែក B-2 នៅឆ្នាំ២០៣០ខាងមុខ ហើយកំពុងត្រូវបានផលិតដោយក្រុមហ៊ុន Northrop Grumman៕

ដោយ៖ ឈាង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


