ព័ត៌មានអន្ដរជាតិ
ក្រុមមនុស្ស ៥ ប្រភេទដែលមានអាទិភាពទទួលវ៉ាក់សាំងកូវីដ១៩មុនគេ
ស្របពេលវ៉ាក់សាំងកូវីដ១៩ កំពុងត្រូវបានផ្សព្វផ្សាយនូវភាពជោគជ័យ និងប្រកាសឲ្យប្រើប្រាស់ជាបណ្ដើរៗ មិនមែនមនុស្សទាំងអស់អាចទទួលចាក់ថ្នាំនេះទេ។ ក្រុមមនុស្សមួយចំនួនត្រូវបានទទួលអទិភាព ឯមួយចំនួនត្រូវពិចារណាចាក់វានៅពេលក្រោយ។
ក្រុមមនុស្សក្រោម ១៨ ឆ្នាំនឹងមិនត្រូវបានផ្តល់ជូនវ៉ាក់សាំងនេះឡើយ លើកលែងតែពួកគេជាបុគ្គលងាយរងគ្រោះ ឬជាអ្នកធ្វើការនៅគ្លីនិក។ល។
ទន្ទឹមនឹងនេះ ចក្រភពអង់គ្លេសដែលជាប្រទេសដំបូងគេនៅលើពិភពលោក ដែលអនុម័តការចាក់វ៉ាក់សាំងបានធ្វើបញ្ជីអាទិភាពនៃអ្នកដែលនឹងទទួលថ្នាំបង្ការជំងឺកូរ៉ូណា ៥ ប្រភេទរួមមាន៖
១- អ្នករស់នៅក្នុងមណ្ឌលថែទាំមនុស្សចាស់ និងបុគ្គលិកថែទាំ
២- បុគ្គលិកថែទាំសុខភាព និងគ្រូពេទ្យជួរមុខ
៣- មនុស្សដែលមានអាយុពី ៧៥ ឆ្នាំឡើងទៅ
៤- មនុស្សវ័យ ៥០-៧៥ ឆ្នាំឡើង ដែលជាបុគ្គលងាយរងគ្រោះបំផុត
៥- មនុស្សស្ថិតក្នុងវ័យពី ១៦-៦៤ ឆ្នាំ ដែលមានសុខភាពងាយឆ្លងរោគ ឬសុខភាពទ្រុឌទ្រោម ឬប្រឈមនឹងហានិភ័យមរណភាពខ្ពស់៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ dailystar
ចុចអាន៖ ស្របពេលអង់គ្លេសអនុម័តលើវ៉ាក់សាំងកូវីដ១៩ដំបូងគេ ស្ត្រីមានផ្ទៃពោះមិនអនុញ្ញាតឲ្យប្រើថ្នាំនេះឡើយ
ចុចអាន៖ ឃើញហើយរំភើបណាស់! វ៉ាក់សាំងទាំងឡានៗត្រូវបានដឹកចេញពីរោងចក្រយកទៅកម្ចាត់ជំងឺកូវីដ១៩
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង