ព័ត៌មានអន្ដរជាតិ
ស្របពេលអង់គ្លេសអនុម័តលើវ៉ាក់សាំងកូវីដ១៩ដំបូងគេ ស្ត្រីមានផ្ទៃពោះមិនអនុញ្ញាតឲ្យប្រើថ្នាំនេះឡើយ
ចក្រភពអង់គ្លេសបានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោកដែលអនុម័តលើវ៉ាក់សាំងការពារមេរោគកូវីដ១៩ ប៉ុន្តែអ្នកជំនាញបានណែនាំថា ស្ត្រីមានផ្ទៃពោះមិនត្រូវអនុញ្ញាតឲ្យទទួលវ៉ាក់សាំងនេះឡើយ។

ការណែនាំចុងក្រោយគេ បានឱ្យដឹងថា ស្ត្រីមានផ្ទៃពោះនឹងមិនត្រូវបានចាក់វ៉ាក់សាំងការពារវីរុសកូវីដ១៩ទេ លុះត្រាតែពួកនាងបានសម្រាលកូនរួចជាមុនសិន។
ដំណឹងនេះប្រកាសឡើង ក្រោយពេលចក្រភពអង់គ្លេសបានក្លាយជាប្រទេសដំបូងបំផុតនៅលើពិភពលោកដែលអនុម័តវ៉ាក់សាំងសម្រាប់ប្រើប្រាស់លើអ្នកជំងឺនៅថ្ងៃនេះ។

ប៉ុន្តែដំណឹងល្អនោះមិនត្រូវបានអនុវត្តចំពោះម្តាយកំពុងពរពោះឬទើបសម្រាលថ្មីៗទេ ខណៈដែលអ្នកជំនាញបាននិយាយថា ហានិភ័យដែលអាចកើតមានលើស្ត្រីមានគភ៌គឺមិនទាន់ដឹងនៅឡើយ។
ទោះជាយ៉ាងណា គណៈកម្មាធិការចម្រុះស្តីពីការចាក់ថ្នាំបង្ការ (JCVI) បានឲ្យដំបូន្មានបន្ថែមថា វ៉ាក់សាំងដែលចក្រភពអង់គ្លេសអនុម័ត អាចប្រើបានចំពោះស្ត្រីដែលមានគម្រោងយកបុត្រនៅមុន ៣ ខែនៃការពរពោះ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ dailystar
ចុចអាន៖ លោក Putin បញ្ជាឲ្យចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩ ទ្រង់ទ្រាយធំដល់ពលរដ្ឋ
ចុចអាន៖ ទើបតែអនុម័តឲ្យប្រើប្រាស់មិនទាន់បានប៉ុន្មានផង EU និងអង់គ្លេសឈ្លោះគ្នារឿងវ៉ាក់សាំងនេះបាត់ទៅហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


