Connect with us

ព័ត៌មានអន្ដរជាតិ

លោក ប្រាវីត សមនឹងកាន់តំណែងជានាយករដ្ឋមន្ត្រីជំនួស បើលោក ប្រាយុទ្ធ មានបញ្ហាអ្វីកើតឡើង

បានផុស

នៅ

លោក វ៉ាន់ឆៃ សនសិរិ (Wanchai Sonsiri) សមាជិកព្រឹទ្ធសភាបានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា លោក ប្រាវីត វង្សសុវណ្ណ ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សផាលាំងប្រាឆារ៉ាត់ ស័ក្តិសមនឹងកាន់តំណែងជានាយករដ្ឋមន្ត្រីជំនួស ប្រសិនបើលោក ប្រាយុទ្ធ ចាន់អូចា អស់លទ្ធភាព ឬមានរឿងអ្វីកើតឡើង ពោលលោក ប្រាវីត មានលទ្ធភាពជំរុញឱ្យមានកិច្ចសហការពីគ្រប់ភាគីបាន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រសិន​បើ​លោក​នាយក​រដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា មាន​បញ្ហាអ្វីកើតឡើង មិនថាដោយហេតុផលណាមួយនោះទេដូចជា ការលាលែងពីតំណែង ឬទទួលបានការបោះឆ្នោតដកសេចក្តីទុកចិត្ត ឬ​តុលាការ​ធម្មនុញ្ញ​សម្រេច​តែងតាំង​នាយក​រដ្ឋមន្ត្រី​រយៈពេល​ ៨​ឆ្នាំ ក្នុង​ពេល​នោះ​ត្រូវ​ជ្រើសរក​នាយក​រដ្ឋមន្ត្រី​ថ្មី ដែលជា​គោលការណ៍​ត្រូវតែជ្រើសរើស ​នាយករដ្ឋមន្ត្រី​ក្នុង​បញ្ជីស្រាប់ជាមុនសិន ។

ក្រោយមកបើ​បោះ​ឆ្នោត​នៅក្នុង​សភាបុគ្គល​ណាឈ្នះ បុគ្គលនោះជានាយករដ្ឋមន្ត្រី ប៉ុន្តែ​ប្រសិន​បើ​បោះឆ្នោតក្នុងសភានៅតែជ្រើសរើនមិនបាន នោះហើយដែលត្រូវស្វែងរកបុគ្គលខាងក្រៅដែលមានលក្ខណៈសម្បត្តិដូចក្នុងរដ្ឋធម្មនុញ្ញ ឧទាហរណ៍ដូចជា ​លោក ប្រា​វី​ត លោកវេជ្ជ​បណ្ឌិត ឈុឡាណា​ន់ លោក ភី​ថា ជាដើម ។

លោក ប្រាវីត វង្សសុវណ្ណ

លោក វ៉ាន់ឆៃ បន្តថា មើលមុខមាត់នាយករដ្ឋមន្ត្រី ឬនាយករដ្ឋមន្ត្រីបម្រុង ឬនាយករដ្ឋមន្ត្រីបុគ្គលមកពីខាងក្រៅដូចដែលបានឃើញនៅពេលនេះ គឺលោក ប្រាវីត វង្សសុវណ្ណ ហាក់ដូចជាច្បាស់បំផុតហើយ ពីព្រោះលោកជាមេដឹកនាំគណបក្សនយោបាយដែលមានសមាជិកសភាតំណាងរាស្ត្រច្រើនក្នុងដៃក្នុងកម្រិតមួយ និងអាចសហការជាមួយគណបក្សនយោបាយតូច និងធំបាន ដែលសក្តិសមនឹងកាន់តំណែងជានាយករដ្ឋមន្ត្រីបាន ៕

ប្រែសម្រួលដោយ ៖ គង់ សំអាន

ប្រភព ៖ Post Today

ចុចអាន ៖ ទីបំផុតទាហានវ័យចំណាស់ ថៃ ម្នាក់សម្រេចបូជាសពប្រពន្ធជាទីស្រលាញ់ ក្រោយរក្សាទុកក្នុងផ្ទះអស់ ២១ ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម