ព័ត៌មានអន្ដរជាតិ
ប្រជាជន ថៃ ចាប់ផ្តើមចោទពលករចំណាកស្រុកថា នាំកូវីដចូលប្រទេសពួកគេ
ប្រទេសថៃបានបន្តរកឃើញអ្នកឆ្លងកូវីដ៣៨២នាក់ទៀត ដោយក្នុងនោះមាន៣៦០នាក់ជាពលករចំណាកស្រុកមកពីប្រទេសមីយ៉ាន់ម៉ា។

ករណីថ្មីនេះរួមមានករណីឆ្លងក្នុងសហគមន៍ចំនួន១៩ករណីនៅទីក្រុង បាងកក និងនៅខេត្ត Samut Sakhon ដែលនៅជាប់នោះប៉ុន្តែឥឡូវខេត្តនេះត្រូវបានបិទហើយ។
យោងតាមសេចក្តីថ្លែងការណ៍របស់មជ្ឈមណ្ឌលរដ្ឋបាលស្ថានការណ៍ជំងឺកូវីដ១៩ (CCSA) បានឲ្យដឹងថា ករណីទាំងអស់គឺទាប់ទងទៅនឹងទីផ្សារបង្គានៅខេត្ត Samut Sakhon។

ពលករជនជាតិមីយ៉ាន់ម៉ាម្នាក់ដែលជួយសម្របសម្រួលការធ្វើតេស្តនៅខេត្ត Samut Sakhon បានប្រាប់ AFP ថា ប្រជាជនថៃកំពុងតែ Share បង្ហាញអារម្មណ៍ប្រឆាំងជនចំណាកស្រុកនៅលើបណ្តាញសង្គមដោយពួកគេនាំគ្នាចោទប្រកាន់ពលករទាំងនោះថាជាអ្នកនាំករណីជំងឺកូវីដ១៩ចូលក្នុងប្រទេស។

នៅក្នុងប្រទេសមីយ៉ាន់ម៉ា ប្រព័ន្ធថែទាំសុខភាពដ៏ផុយស្រួយរបស់ខ្លួនត្រូវបានវាយប្រហារដោយការរីករាលដាលនៃករណីឆ្លងវីរុសកូរ៉ូណាបន្ទាប់ពីរលកទីពីរបានកើតឡើងនៅក្នុងប្រទេសនេះកាលពីពាក់កណ្តាលខែសីហាដោយករណីប្រចាំថ្ងៃបានកើនលើស១,០០០ករណីក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
ក្រុមមន្រ្តីនៅក្នុងទីក្រុងបាងកកបានជំរុញឲ្យប្រជាជនពង្រឹងវិធានការបង្ការប្រឆាំងនឹងមេរោគនេះដោយចៀសវាងការជួបជុំនិងអនុវត្តវិធានការគម្លាតសង្គម៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ថ្ងៃច័ន្ទនេះ ថៃបន្តរកឃើញអ្នកឆ្លងកូវីដថ្មី ៣៨២នាក់
ចុចអាន៖ លោក កឹម ចំរើន៖ មិនទាន់មានពលករខ្មែរ ធ្វើការនៅថៃណាម្នាក់ ឆ្លងជំងឺកូវីដ១៩នៅឡើយទេ

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា