ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់ ដេីម្បីគាំទ្រកាកបាទក្រហមកម្ពុជា
ព្រឹត្តិការណ៍បាល់ទាត់ដេីម្បីគាំទ្រកាកបាទក្រហមកម្ពុជា និងចលនាមនុស្សធម៌នៅកម្ពុជាគ្រោងនឹងធ្វើឡើងនៅថ្ងៃ៨ឧសភាខាងមុខនេះ ដោយគ្រោងនឹងមានមនុស្សប្រមាណចន្លោះពី២ទៅ៣ម៉ឺននាក់ចូលរួមទស្សនា។

នេះបើតាមការបង្ហាញឱ្យដឹងក្នុងកិច្ចប្រជុំស្តីពីការត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់ដេីម្បីគាំទ្រកាកបាទក្រហមកម្ពុជា និងចលនាមនុស្សធម៌នៅសាលារាជធានីភ្នំពេញនារសៀលថ្ងៃទី១៨ មេសា ឆ្នាំ២០២៥នេះ ក្រោមវត្តមានលោកកេីត ឆែ អភិបាលរងនិងជាតំណាងលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។

ខួបលេីកទី១៦២ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម៨ ឧសភា ២០២៥ ក្រោមមូលបទ រួមគ្នាស្ម័គ្រចិត្តដេីម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់ និងអាកាសធាតុ។

លោកកេីត ឆែ បានមានប្រសាសន៍ថា ក្រុមការងារត្រូវរៀបចំមហាជនចូលរួមដែលតាមគម្រោងមានមនុស្សប្រមាណចន្លោះពី២ទៅ៣ម៉ឺននាក់។
លោកកើត ឆែ ក៏បានបំផុសឱ្យក្រុមលោកពាក់មី «ផ្ការីកគ្រប់រដូវ»ធ្វេីស្ពត ផ្សព្វផ្សាយហេីយក្រុមតារាកម្ពុជារបស់យេីងត្រូវធ្វេីការផ្សព្វផ្សាយគ្រប់ៗគ្នាឱ្យបានទូលំទូលាយទាំងការប្រកួត និងការប្រគុំតន្ត្រីជាដេីម គឺធ្វេីម៉េចឱ្យមានការចាប់អារម្មណ៍ពីមហាជន។

ទាក់ទងសមាគមសិល្បករខ្មែរឱ្យចូលរួមបញ្ជូនក្រុមតារាល្បីៗមកសហការសម្តែង។ ព្រឹត្តិការណ៍បាល់ទាត់នេះទទួលបានការសម្រេចដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។
នេះជាព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដេីម្បីមនុស្សធម៌ដោយរៀបចំឱ្យមាន១ប្រកួតគឺ ក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ ជាមួយនឹងក្រុមតារាកម្ពុជាដែលអាចចាប់ផ្តេីមនៅម៉ោង៤ ឫម៉ោង៤កន្លះ។
ការប្រកួតនេះគ្រោងនឹងដំណេីរការទៅក្រោមវត្តមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ឬ លោកជំទាវ ទី១ បណ្ឌិតពេជ ចន្ទមុនីហ៊ុន ម៉ាណែត។ អង្គប្រជុំត្រៀមរៀបចំការប្រកួតកីឡាបាល់ទាត់ខាងលើនេះនឹងបេីកកិច្ចប្រជុំមួយលេីកទៀត ដោយលោកកេីត ឆែ អភិបាលរងរាជធានីបានស្នេីសុំឱ្យសមាជិកអង្គប្រជុំយកស្មារតីនៃកិច្ចប្រជុំនេះទៅអនុវត្តតាមតួនាទី ភារកិច្ចរៀងៗខ្លួនឱ្យសម្រេចបានជោគជ័យ៕
ដោយ ៖ ស្រីរ័ត្ន












-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស