កីឡា
រឿងសំខាន់៥ត្រូវដឹងពី ព្រះខ័នរាជស្វាយរៀង ឡើងវគ្គផ្តាច់ព្រ័ត្រ AFC Challenge League
ក្លិបបាល់ទាត់ព្រះខ័នរាជស្បាយរៀង បានបង្កើតប្រវត្តិសាស្ត្រផ្ទាល់ខ្លួនក្នុងការឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ក្លិបអាស៊ីលំដាប់ទី៣ AFC Challenge League បន្ទាប់ពីបានយកឈ្នះក្រុមឥណ្ឌូណេស៊ី Madura United ដោយលទ្ធផលទាំងពីរជើង ៦-៣។

កាលពីជើងទី១ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះ Madura United ដោយលទ្ធផល ៣-០ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ខណៈជើងទី២ ក្លិបរបស់កម្ពុជាបន្តធ្វើបានល្អទៀតដោយបានស្មើក្នុងលទ្ធផល ៣-៣។
តាមរយៈការឡើងដល់វគ្គផ្តាច់ព្រ័ត្រនេះ មានរឿងរ៉ាវជាច្រើនដែលបានកើតមាន និងអាចកើតមានបន្តបន្ទាប់ទៀតសម្រាប់វិស័យបាល់ទាត់កម្ពុជា។ សារព័ត៌មាន«កម្ពុជាថ្មី» សូមលើកយករឿងសំខាន់៥យ៉ាងមកបង្ហាញជូនដល់អ្នកគាំទ្រឲ្យបានដឹងកាន់តែច្បាស់។
- ឡើងវគ្គផ្តាច់ព្រ័ត្រដំបូង

ព្រះខ័នរាជស្វាយរៀង បានបញ្ចប់រយៈពេល១៤ឆ្នាំរបស់ក្លិបបាល់ទាត់កម្ពុជាដែលមិនបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ក្លិបអាស៊ីលំដាប់ទី៣ បន្ទាប់ពីភ្នំពេញក្រោន ធ្លាប់បានបង្កើតកំណត់ត្រាជាក្រុមដំបូងឡើងដល់វគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំ២០១១។ យ៉ាងណា ពេលភ្នំពេញក្រោនឡើងដល់វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់នេះដោយប្រើឈ្មោះ AFC President’s Cup ដែលត្រូវបានរំសាយចោលនៅឆ្នាំ២០១៤។ ដល់ឆ្នាំ២០២៤ទើបដំណើរការឡើងវិញដោយដាក់ឈ្មោះជា AFC Challenge League ហើយព្រះខ័នរាជស្វាយរៀងជាក្រុមកម្ពុជាដំបូងឡើងវគ្គផ្តាច់ព្រ័ត្រ។
- ប្រាក់រង្វាន់

ព្រះខ័នរាជស្វាយរៀង មានប្រាក់កក់ក្នុងដៃចំនួន៥០ម៉ឺនដុល្លារជាស្រេចហើយសម្រាប់ការឡើងដល់វគ្គផ្តាច់ព្រ័ត្រដ៏សំខាន់នេះ។ ប្រសិនបើឈ្នះជើងឯកទៀតនោះ នឹងទទួលបានប្រាក់រង្វាន់ចំនួន១លានដុល្លារអាមេរិក។
- ធ្វើម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រដំបូង

រដូវកាលចាប់ផ្តើមឡើងដោយឆ្នាំគូគឺ២០២៤ គឺសហព័ន្ធកីឡាបាល់ទាត់អាស៊ីបានផ្តល់សិទ្ធិឲ្យប្រទេសនៅតំបន់អាស៊ីខាងកើតជាអ្នកធ្វើម្ចាស់ផ្ទះនៅវគ្គផ្តាច់ព្រ័ត្រ។ ក្រុមប្រចាំតំបន់អាស៊ីខាងកើតណា ឡើងដល់វគ្គផ្តាច់ព្រ័ត្រគឺប្រទេសរបស់ក្រុមនោះជាម្ចាស់ផ្ទះ។ ដូច្នេះកម្ពុជាជាម្ចាស់ផ្ទះសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ AFC Challenge League រដូវកាល២០២៤-២០២៥ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥។
គិតចាប់តាំងពីសម័យក្រោយសង្គ្រាមមក កម្ពុជាមិនធ្លាប់បានរៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់អាស៊ីឡើយ។
- កៅអីក្នុងពានរង្វាន់អាស៊ី

តាមរយៈការឡើងដល់វគ្គផ្តាច់ព្រ័ត្រ AFC Challenge League នេះបានផ្តល់ពិន្ទុឲ្យក្លិបបាល់ទាត់កម្ពុជាទទួលបាន១កៅអីកន្លះសម្រាប់ពានរង្វាន់ AFC Champions League Two នៅរដូវកាល២០២៦-២០២៧។ ចំណុចនេះមានន័យថា ១កៅអីបានលេងនៅវគ្គសន្សំពិន្ទុក្នុងពូលដោយស្វ័យប្រវត្តិ និងកន្លះកៅអីទៀតលេងវគ្គជម្រុះ។
- ករណីឈ្នះជើងឯក

ប្រសិនបើ ព្រះខ័នរាជស្វាយរៀង ឈ្នះជើងឯក គឺ ព្រះខ័នរាជស្វាយរៀង នឹងទទួលបានកៅអីលេងក្នុងពានរង្វាន់ AFC Champions League Two នៅរដូវកាល២០២៥-២០២៦ ខាងមុខនេះតែម្តង ពោលគឺមិនចាំបាច់ដល់រដូវកាល២០២៦-២០២៧ឡើយ។ យ៉ាងណា អ្វីៗរង់ចាំមើលលទ្ធផលវគ្គផ្តាច់ព្រ័ត្រ ថ្ងៃទី១០ ខែឧសភា ខាងមុខ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា១១ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៩ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៦ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


