កីឡា
Paul Scholes ចុចឈ្មោះ Messi ជាខ្សែប្រយុទ្ធល្អបំផុតគ្រប់សម័យកាល ខណៈបច្ចុប្បន្នគឺម្នាក់នេះ
វីរបុរស Manchester United លោក Paul Scholes បានបង្ហាញការជ្រើសរើសយ៉ាងភ្ញាក់ផ្អើល ដោយបានចុចឈ្មោះ Kylian Mbappe ជាខ្សែប្រយុទ្ធល្អបំផុតបច្ចុប្បន្ន។ ចំណែក Lionel Messi ជាខ្សែប្រយុទ្ធល្អបំផុតគ្រប់សម័យកាល។

ថ្លែងនៅក្នុងកិច្ចសម្ភាសជាមួយ The Overlap លោក Scholes ត្រូវបានគេឱ្យជ្រើសរើសខ្សែប្រយុទ្ធល្អបំផុតគ្រប់សម័យកាល និងខ្សែប្រយុទ្ធកំពុងល្អបំផុតនាពេលបច្ចុប្បន្ន ហើយភ្លាមនោះលោកបានឆ្លើយដោយមិនស្ទាក់ស្ទើរថា៖ «ខ្សែប្រយុទ្ធល្អគ្រប់សម័យកាល គឺ Lionel Messi ខណៈខ្សែប្រយុទ្ធល្អបំផុតបច្ចុប្បន្ន គឺ Kylian Mbappe»។
ការជ្រើសរើស Lionel Messi ជាខ្សែប្រយុទ្ធល្អបំផុតគ្រប់សម័យកាល អាចថាជារឿងភ្ញាក់ផ្អើលដែរ ដោយសារវីរបុរស Barcelona រូបនេះ លេងក្នុងតួនាទីដើម ជាខ្សែប្រយុទ្ធស្លាបស្តាំ។ ទោះបីជាយ៉ាងណា នៅក្នុងអាជីព គាត់បានស៊ុតបញ្ចូលទីសឹងតែច្រើនជាងខ្សែប្រយុទ្ធចំនួនទៅទៀត ពោលគឺដល់ទៅ ៨៥៨ គ្រាប់។

ចំណែកការជ្រើសរើស Kylian Mbappe ជាខ្សែប្រយុទ្ធល្អបំផុតបច្ចុប្បន្នវិញ អាចថាមិនមែនជារឿងភ្ញាក់ផ្អើលប៉ុន្មានទេ ដោយសារបច្ចុប្បន្នខ្សែប្រយុទ្ធសញ្ជាតិ បារាំង រូបនេះ កំពុងបង្ហាញសមត្ថភាពបានយ៉ាងល្អជាមួយក្រុម Real Madrid ក្នុងនាមជាខ្សែប្រយុទ្ធម្ចាស់អាវលេខ ៩។ ថ្មីៗនេះ រូបគេទើបតែបានបំបែកកំណត់ត្រារបស់វីរបុរស Cristiano Ronaldo ដោយបានស៊ុតបញ្ចូលទីចំនួន ៣៣ គ្រាប់ក្នុងរដូវកាលដំបូង៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Sportskeeda
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


