ជីវិតកម្សាន្ដ
តារាថៃ Tono ដែលប្រឈមរឿងអាស្រូវស្នេហាដ៏ក្តៅគគុក មានតម្លៃខ្លួនមិនធម្មតា
បច្ចុប្បន្ននេះ ឈ្មោះរបស់តារាចម្រៀង និងជាកំពូលតារាសម្ដែងប្រុសម្នាក់ជនជាតិថៃ ដ៏មានទេពកោសល្យ សមត្ថភាពព្រមគ្នា គឺលោក Tono Phakin ត្រូវមហាជនជាច្រើនជជែកវែកញែក បន្ទាប់ពីលោកបានធ្លាក់ទៅក្នុងរឿងអាស្រូវផ្លូវភេទដ៏ក្តៅគគុក ពាក់ព័ន្ធនឹងអំពើផិតក្បត់លើមិត្តស្រី គឺតារាសម្ដែង Nychaa Nuttanicha។

ថ្វីដ្បិតតែតួឯកប្រុសក្នុងរឿងថៃភាគថៃរូបនេះ មិនទាន់ចេញមុខបកស្រាយ ប៉ុន្តែកាលពីប៉ុន្មានថ្ងៃកន្លងមកនេះ លោក Tono បានចេញមកនិយាយពីឈ្មោះរបស់អតីតមិត្តស្រី Nychaa នៅលើឆាកប្រគំតន្ត្រីនៅចំពោះមុខទស្សនិកជនជាច្រើន។ ជាការពិតណាស់ បើទោះបីជាមានព័ត៌មានអាស្រូវហាក់មិនថមថយយ៉ាងណាក្ដី ប៉ុន្តែតារាសម្តែងវ័យ៣៨ឆ្នាំ Tono នៅតែមានកាលវិភាគច្រៀងសឹងតែរាល់ថ្ងៃ ជាមួយមិត្តភ័ក្តិរួមក្រុម «The Dust»។
លើសពីនេះទៀត ស្របពេលដែលរឿងអាស្រូវក្បត់ចិត្តដៃគូសង្សារកាន់តែផ្ទុះពេញបណ្ដាញសង្គមទៅហើយនោះ គេហទំព័រ thai2music.com ស្រាប់តែចេញផ្សាយនូវចំណងជើងមួយថា «ប្រាក់ចំណូលរបស់ លោក Tono Pakin មិនមែនជាមនុស្សធម្មតាទេ»។
ក្នុងនោះវាថែមទាំងបញ្ជាក់ថា តារាចម្រៀង និងក្រុម The Dust មានតម្លៃចាប់ផ្តើមពី ១៦ម៉ឺនបាត(៤,៨១១.២៣ដុល្លារ) សម្រាប់ការសម្ដែងលើឆាកប្រហែល ១ ម៉ោង តម្លៃនេះទៀតសោត គឺសម្រាប់តែការបង្ហាញខ្លួនប៉ុណ្ណោះ។ ក្នុងករណីលក់សំបុត្រ អាចមានថ្លៃលើសនេះ ឬត្រូវថែមប្រាក់លើតន្ត្រីបន្ថែមទៀត។
មិនតែប៉ុណ្ណោះ ប្រសិនបើមានការចំណាយលើការធ្វើដំណើរ ការស្នាក់នៅ អាហារ និងភេសជ្ជៈ និយោជកត្រូវតែចេញថ្លៃចំណាយឲ្យទាំងអស់។ និយោជកត្រូវរៀបចំឆាក ភ្លើង ពណ៌ និងសំឡេង តាមលក្ខណៈបច្ចេកទេសរបស់សិល្បករតម្រូវចង់បាន ហើយសិល្បករនឹងផ្ញើវាតែ បន្ទាប់ពីការដាក់ប្រាក់ដំបូងប៉ុណ្ណោះ។
យ៉ាងណាមិញ បន្ទាប់ពីធ្លាយតម្លៃខ្លួនរបស់តារាសម្ដែងនិងចម្រៀង វ័យ៣៨ឆ្នាំ ទស្សនិកជនថៃជាច្រើនហាក់មិនភ្ញាក់ផ្អើលនោះទេ ដោយសារតែកន្លងមក អ្នកដែលគាំទ្រ Tono តែងតែឃើញតារាប្រុសបញ្ចេញអស់ពីសមត្ថភាព រាល់ពេលឡើងឆាកប្រគំតន្រ្តី ទាំងការច្រៀង និងរាំក្នុងក្រុម The Dust នោះ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាចម្រៀងអាមេរិក Katy Perry ឱនថើបដី ពេលយានអវកាសចុះចតជោគជ័យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៤ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា២ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


