Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះទីហ្វុងខ្លាំងក្លាវាយប្រហារកូរ៉េខាងត្បូង, មនុស្សរាប់ពាន់នាក់ត្រូវជម្លៀស (មានវីដេអូ) 

បានផុស

នៅ

មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀស ហើយផ្ទះចំនួន ៦៦ ០០០ខ្នង គ្មានអគ្គិសនីប្រើប្រាស់នៅក្នុងប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីព្យុះទីហ្វុង Hinnamnor បោកបក់កាត់ភាគខាងត្បូងប្រទេសនេះ នៅថ្ងៃអង្គារទី០៦ខែកញ្ញា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលឧតុនិយមកូរ៉េបានឲ្យដឹងថា​ ព្យុះ​នេះ​បានបង្កឲ្យមានការបាក់ដី​នៅ​ម៉ោង​ប្រហែល​៤​និង​៥០​នាទី​ទៀបភ្លឺ, នាំមកនូវខ្យល់បក់និងភ្លៀងធ្លាក់យ៉ាងខ្លាំងក្លា ដែលធ្វើឲ្យជន់លិចទីតាំងនានា និងបំផ្លាញផ្លូវថ្នល់ មុនពេលវិលចូលទៅសមុទ្រវិញនៅប៉ុន្មានម៉ោងក្រោយមក។ 

ព្យុះ​នេះ​បាន​ចុះខ្សោយ​មុន​ពេល​ទៅ​ដល់កូរ៉េខាងត្បូង ប៉ុន្តែ​នៅ​តែនាំមកជាមួយ​កម្លាំង​ខ្យល់​អតិបរមា​ជាង ១៤០គីឡូម៉ែត្រក្នុង​មួយ​ម៉ោង។

យោងតាមក្រសួងមហាផ្ទៃ និងសុវត្ថិភាពបានឲ្យដឹងថា មនុស្សប្រហែល ៣៥០០នាក់ ដែលភាគច្រើននៅភាគខាងត្បូងប្រទេស ត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេ។ មនុស្ស​ម្នាក់​បាន​ស្លាប់​នៅទី​ក្រុង Pohang ខណៈអាជ្ញាធរ​កំពុង​ស្វែងរក​មនុស្ស​ពីរ​នាក់​ផ្សេង​ទៀត ​ដែល​បាន​បាត់​ខ្លួន​។

ព្យុះទីហ្វុងនេះ បានរំខានដល់ឧស្សាហកម្មទូទាំងប្រទេស ដោយបង្ខំឲ្យក្រុមហ៊ុនមួយចំនួនផ្អាកប្រតិបត្តិការ។

កាសែត Busan Ilbo បានរាយការណ៍ថា រោងចក្រថាមពលនុយក្លេអ៊ែរ Kori នៅជិតទីក្រុង Busan ក៏បានផ្អាកប្រតិបត្តិការមួយផ្នែកផងដែរ ដោយសារព្យុះទីហ្វុង។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានជំរុញឲ្យប្រជាជន មានការប្រុងប្រយ័ត្នខ្ពស់។ លោកនិយាយថា ការជម្លៀសទាន់ពេលវេលា បានរារាំងស្ថានភាពមិនឲ្យធ្ងន់ធ្ងរ។

ស្របពេលជាមួយគ្នានោះ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ បានរាយការណ៍នៅថ្ងៃអង្គារនេះថា ព្យុះទីហ្វុងក៏បានប៉ះពាល់ដល់ប្រទេសកូរ៉េខាងជើងផងដែរ ដោយបានទម្លាក់ទឹកភ្លៀងក្នុងកម្រិតលើស ៤អ៊ីញនៅតំបន់ជាច្រើន ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ។

គួរបញ្ជាក់ថា ព្យុះទីហ្វុងតែងតែបក់បោកពាសពេញតំបន់ប៉ាស៊ីហ្វិក ចន្លោះខែមិថុនា ដល់ខែវិច្ឆិកា ជារៀងរាល់ឆ្នាំ។ ប៉ុន្តែ​អ្នក​វិទ្យាសាស្ត្រ​អាកាសធាតុ​បាន​ព្រមាន​អំពី ព្រឹត្តិការណ៍​អាកាសធាតុ​ធ្ងន់ធ្ងរ​កាន់តែ​ញឹកញាប់ និង​សាហាវៗ​ដោយសារ​តែការ​ឡើង​កម្តៅ​ផែនដី៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Washington Post

ចុចអាន៖ ព្យុះ Lionrock កំពុងហោះសំដៅទៅ វៀតណាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម