ព័ត៌មានអន្ដរជាតិ
មកដឹងប្រវត្តិប្រធានាធិបតី អាល្លឺម៉ង់ ដែលអញ្ជើញមកទស្សនកិច្ចនៅ កម្ពុជា ថ្ងៃនេះ
លោក Frank-Walter Steinmeier ដែលនឹងអញ្ជើញមកទស្សនកិច្ចផ្លូវការនៅកម្ពុជាចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ កុម្ភៈ ឆ្នាំ ២០២៣ នេះ គឺជាប្រធានាធិបតីទី ១២ នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដោយឡើងកាន់តំណែងលើកដំបូងនៅក្នុងឆ្នាំ ២០១៧ និងបានជាប់ឆ្នោតជាថ្មីសម្រាប់អណត្តិទី ២ នៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២២ ។

លោក Frank-Walter Steinmeier កើតនៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៥៦ ហើយបានរៀបការជាមួយអ្នកស្រី Elke Büdenbender តាំងពីឆ្នាំ ១៩៩៥ ដោយមានកូនស្រីម្នាក់រហូតមកដល់បច្ចុប្បន្ន ។
បន្ទាប់ពីបានចូលរៀននៅសាលាវេយ្យាករណ៍នៅទីក្រុង Blomberg និងបំពេញកាតព្វកិច្ចយោធារយៈពេល ២ ឆ្នាំ លោក Frank-Walter Steinmeier ចូលសិក្សាផ្នែកច្បាប់នៅសាកលវិទ្យាល័យ Justus Liebig ក្នុងទីក្រុង Giessen កាលពីឆ្នាំ ១៩៧៦ ហើយសិក្សាផ្នែកវិទ្យាសាស្ត្រនយោបាយក្នុងឆ្នាំ ១៩៨០ ។
ក្នុងឆ្នាំ ១៩៨២ លោកបានប្រឡងជាប់ផ្នែកច្បាប់ថ្នាក់ជាតិ ហើយធ្វើការបណ្តុះបណ្តាលផ្នែកច្បាប់នេះនៅទីក្រុង Frankfurt am Main និង Giessen ។ មិនយូរប៉ុន្មាន លោកបានបញ្ចប់វគ្គបណ្តុះបណ្តាលនេះ នៅពេលលោកប្រឡងជាប់ផ្នែកច្បាប់ថ្នាក់ជាតិលើកទី ២ ក្នុងឆ្នាំ ១៩៨៦ ។

បន្ទាប់ពីបញ្ចប់ការសិក្សាផ្នែកច្បាប់ និងវគ្គបណ្តុះបណ្តាល លោក Steinmeier ធ្វើជាអ្នកស្រាវជ្រាវនៅប្រធានផ្នែកច្បាប់សាធារណៈ និងវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យ Justus Liebig ក្នុងទីក្រុង Giessen ។ ឆ្នាំ ១៩៩១ លោកក៏ទទួលសញ្ញាប័ត្របណ្ឌិតច្បាប់សម្រាប់និក្ខេបបទទាក់ទងនឹង “ពលរដ្ឋគ្មានផ្ទះសម្បែង – កាតព្វកិច្ចក្នុងការផ្តល់លំនៅដ្ឋាន និងសិទ្ធិទទួលបានកន្លែងរស់នៅ ប្រពៃណី និងការរំពឹងទុកនៃការអន្តរាគមន៍របស់រដ្ឋដើម្បីការពារ និងយកឈ្នះភាពគ្មានផ្ទះសម្បែង” ។
នៅក្នុងឆ្នាំដដែល លោកបានផ្លាស់ទៅធ្វើការជាអធិការបតីនៃរដ្ឋ Land Lower Saxony ក្នុងទីក្រុង Hanover ជាកន្លែងដែលគាត់ធ្វើការជាមន្ត្រីផ្នែកច្បាប់ និងគោលនយោបាយប្រព័ន្ធផ្សព្វផ្សាយ ។ ២ ឆ្នាំបន្ទាប់ លោកបានក្លាយជាប្រធានការិយាល័យជំនួសលោក Gerhard Schroder ក្នុងឆ្នាំ ១៩៩៣ ។

ដោយសារតែស្នាដៃល្អ លោកត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានសម្រាប់គោលការណ៍ណែនាំ និងសម្របសម្រួលអន្តរក្រសួង និងផែនការ ខណៈ ២ ឆ្នាំក្រោយមក លោកក៏ក្លាយជារដ្ឋលេខាធិការ និងជាប្រធានរដ្ឋលេខាធិការដ្ឋានដែនដីនៃរដ្ឋ Lower Saxony ។
ចូលឆ្នាំ ១៩៩៨ លោកក្លាយជារដ្ឋលេខាធិការនៅអធិការបតីសហព័ន្ធ និងជាស្នងការរដ្ឋាភិបាលសហព័ន្ធសម្រាប់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សហព័ន្ធ ហើយបម្រើការជាប្រធានអធិការបតីសហព័ន្ធពីឆ្នាំ ១៩៩៩ ។

លោក Frank-Walter Steinmeier ត្រូវតែងតាំងជារដ្ឋមន្ត្រីសហព័ន្ធសម្រាប់កិច្ចការបរទេសក្នុងឆ្នាំ ២០០៥ និងជាអធិការបតីរងនៅឆ្នាំ ២០០៧ ។ ចំណែកនៅឆ្នាំ ២០០៩ លោកបានឈ្នះអាសនៈនៅក្នុងមណ្ឌលបោះឆ្នោតនៅរដ្ឋ Land Brandenburg ហើយក្លាយជាសមាជិកនៃសភា Bundestag របស់អាល្លឺម៉ង់ ។ បន្ទាប់មក លោកត្រូវបានក្រុមសភានៃគណបក្សសង្គមប្រជាធិបតេយ្យអាល្លឺម៉ង់ជ្រើសរើសលោកជាប្រធាន ។ ៤ ឆ្នាំក្រោយមក លោកក្លាយជារដ្ឋមន្ត្រីសហព័ន្ធសម្រាប់កិច្ចការបរទេសជាលើកទី ២ រហូតដល់ឆ្នាំ ២០១៧ ។
ទាក់ទងជាមួយភាពជោគជ័យវិញ លោក Frank-Walter Steinmeier បានទទួលរង្វាន់ជាច្រើន រួមមានពានរង្វាន់ពី Ignatz Bubis សម្រាប់ការយល់ដឹង, ពានរង្វាន់អឺរ៉ុបសម្រាប់វប្បធម៌នយោបាយ, ពានរង្វាន់ Bosphorus សម្រាប់ការយល់ដឹងពីអឺរ៉ុប, ពានរង្វាន់ Willy Brandt និងពានរង្វាន់ Ecumenical ដែលជារង្វាន់នៃបណ្ឌិត្យសភាកាតូលិកនៅតំបន់ Bavaria ។

មិនត្រឹមតែប៉ុណ្ណោះ លោកក៏ជាពលរដ្ឋកិត្តិយសនៃទីក្រុង Helsinki, Sibiu, Kalamata, Oulu និង Reims ផងដែរ ។ លោកក៏ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យជាតិ Kapodistrian ov Athens, សាកលវិទ្យាល័យ Lebanese Beirut, សាកលវិទ្យាល័យ Paderborn, សាកលវិទ្យាល័យ Hebrew University of Jerusalem និងសាកលវិទ្យាល័យ Piraeus ផងដែរ ៕
ប្រែសម្រួលដោយ៖ នាង រតនៈ
ប្រភព ៖ bundespraesident
ចុចអាន ៖ វៀតណាម ចាយលុយជាង ១ ពាន់លានដុល្លារ ទិញគ្រាប់ស្វាយចន្ទីឆៅពី កម្ពុជា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន