ព័ត៌មានអន្ដរជាតិ
អាល្លឺម៉ង់ និងន័រវែស ប្រកាសជួយចេញលុយទិញ Patriot ៣គ្រឿងឲ្យអ៊ុយក្រែនពីអាមេរិក
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានប្រកាសកាលពីថ្ងៃទី១០ខែកក្កដាថា ប្រទេសអាល្លឺម៉ង់បានយល់ព្រមទិញប្រព័ន្ធមីស៊ីល Patriot របស់សហរដ្ឋអាមេរិកចំនួន២គ្រឿង ហើយប្រទេសន័រវេសនឹងផ្តល់ហិរញ្ញប្បទានសម្រាប់១គ្រឿងផ្សេងទៀត ដើម្បីពង្រឹងការការពារដែនអាកាសរបស់ក្រុងកៀវ ចំពេលមានការកើនឡើងនៃការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលរបស់រុស្ស៊ីកាន់តែខ្លាំង។

លោក ហ្សេលេនស្គី បានបញ្ជាក់ថា ការរួមចំណែកទាំងនេះ នឹងគាំទ្រដល់សំណើរបស់អ៊ុយក្រែនសម្រាប់ប្រព័ន្ធ Patriot ចំនួន១០គ្រឿង សម្រាប់ការពារដែនអាកាស។ លោកបានបន្ថែមថា កិច្ចព្រមព្រៀងបានធ្វើតាមការពិភាក្សា ក្នុងអំឡុងសន្និសីទស្ដីពី«ការងើបឡើងវិញរបស់អ៊ុយក្រែន»នៅទីក្រុងរ៉ូម។
មេដឹកនាំអ៊ុយក្រែន បានសង្កត់ធ្ងន់ថា ទីក្រុងកៀវក៏កំពុងពិភាក្សាជាមួយសហរដ្ឋអាមេរិកផងដែរ ដើម្បីធានាបាននូវពេលវេលាដឹកជញ្ជូន នៅពេលដែលក្រុមហ៊ុនផលិតផ្តល់ព័ត៌មានលម្អិតអំពីការផ្គត់ផ្គង់។
ការពង្រឹងប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន គឺមានសារៈសំខាន់ខ្លាំងណាស់ ខណៈដែលប្រទេសនេះប្រឈមមុខនឹងការវាយលុកពីលើអាកាសរបស់រុស្ស៊ីកាន់តែធ្ងន់ធ្ងរ។ ប្រព័ន្ធ Patriot ផ្តល់ការការពាររយៈចម្ងាយឆ្ងាយប្រឆាំងនឹងមីស៊ីលបាលិស្ទិក មីស៊ីលគ្រូស និងយន្តហោះ ដោយអាចការពារទាំងហេដ្ឋារចនាសម្ព័ន្ធ និងអាយុជីវិតជនស៊ីវិល។
ពាក់ព័ន្ធនឹងប្រព័ន្ធ Patriot នេះដែរ ក៏មានរបាយការណ៍លេចឮមកថា លោក ដូណាល់ ត្រាំ អាចនឹងប្រើអំណាចពិសេសរបស់ប្រធានាធិបតីអាមេរិក (ឬហៅច្បាប់ PDA) ដើម្បីអនុម័តកញ្ចប់ជំនួយយោធាឲ្យអ៊ុយក្រែន ដែលក្នុងនោះមានមីស៊ីលការពារដែនអាកាស Patriot និងអាវុធវាយប្រហាររយៈចម្ងាយមធ្យម ព្រោះទាំងនេះសុទ្ធតែជាអាទិភាពចម្បងរបស់ក្រុងកៀវប្រើសម្រាប់ទប់ទល់នឹងការឈ្លានពានពីក្រុងមូស្គូ៕

ដោយ៖ ឈាង
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១


