ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ទៅដល់ទីក្រុងកៀវ ក្រោយអ៊ុយក្រែនរងការវាយប្រហារទ្រង់ទ្រាយធំ
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Johann Wadephul បានធ្វើដំណើរទៅដល់រដ្ឋធានីកៀវនៅថ្ងៃចន្ទទី៣០ខែមិថុនានេះ ដើម្បីជំរុញការប្តេជ្ញាចិត្តរបស់អាល្លឺម៉ង់ ក្នុងការជួយអ៊ុយក្រែន សម្រាប់ប្រយុទ្ធប្រឆាំងនឹងការឈ្លានពានពីរុស្ស៊ី។

លោក Wadephul បានរំលឹកឡើងវិញនូវការសន្យារបស់ទីក្រុងប៊ែរឡាំង ក្នុងការផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាសទំនើប សព្វាវុធបន្ថែម ព្រមទាំងជំនួយមនុស្សធម៌ និងសេដ្ឋកិច្ច ដោយបានគូសបញ្ជាក់ជំហររបស់ប្រទេសអាល្លឺម៉ង់ថាជាអ្នកគាំទ្រយោធាធំបំផុតលំដាប់ទីពីររបស់អ៊ុយក្រែននៅពីក្រោយសហរដ្ឋអាមេរិក។
ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់គាត់ លោក Wadephul ត្រូវបានគេរំពឹងថានឹងជួបជាមួយមន្ត្រីអ៊ុយក្រែន រួមទាំងប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី ដើម្បីសម្របសម្រួលជំនួយយោធាបន្ថែមទៀត និងពិភាក្សាអំពីតម្រូវការសន្តិសុខរយៈពេលវែងរបស់អ៊ុយក្រែន។
សូមជម្រាបថា ដំណើរទស្សនកិច្ចនេះ កើតឡើងបន្ទាប់ពីការវាយលុកទ្រង់ទ្រាយធំរបស់រុស្ស៊ីកាលពីថ្ងៃអាទិត្យ ដែលបានប្រើយន្តហោះគ្មានមនុស្សបើក និងមីស៊ីលជាង ៥០០គ្រាប់/គ្រឿង កំណត់គោលដៅលើទីតាំងជាច្រើនរបស់អ៊ុយក្រែន។ ក្រោយរងការវាយប្រហារដ៏ធំនេះ លោក ហ្សេលេនស្គី បានធ្វើការអំពាវនាវជាបន្ទាន់មួយឲ្យមានការបង្កើនជំនួយការពារដែនអាកាសពីសម្ព័ន្ធមិត្តលោកខាងលិច៕
ដោយ៖ ឈាង
ចុចអាន៖ រុស្ស៊ី វាយប្រហារទ្រង់ទ្រាយធំលើអ៊ុយក្រែន ដោយបាញ់មីស៊ីលនិងដ្រូនជាង ៥០០គ្រាប់/គ្រឿង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


