ព័ត៌មានអន្ដរជាតិ
ភាពសោកសៅកើតឡើងនៅវគ្គផ្ដាច់ព្រ័ត្រ Nations League រវាង អេស្ប៉ាញ និងព័រទុយហ្គាល់
បណ្តាញព័ត៌មាន AP បានរាយការណ៍នៅថ្ងៃទី១០ខែមិថុនានេះឱ្យដឹងថា ឧបទ្ទវហេតុដ៏សោកសៅមួយបានកើតឡើងអំឡុងពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រ Nations League រវាងប្រទេសអេស្ប៉ាញ និងព័រទុយហ្គាល់ កាលពីថ្ងៃអាទិត្យ នៅពេលដែលអ្នកគាំទ្របាល់ទាត់ម្នាក់បានធ្លាក់ពីលើកន្លែងអង្គុយផ្នែកកណ្តាលនៃកីឡដ្ឋានរបស់ទីក្រុង Munich ទៅលើជណ្តើរមួយនៅជិតផ្នែកប្រព័ន្ធផ្សព្វផ្សាយ។

បុរសរងគ្រោះនោះ មកពីទីក្រុង Garmisch-Partenkirchen ប្រទេសអាល្លឺម៉ង់បានស្លាប់នៅកន្លែងកើតហេតុ បើទោះបីជា មានការជួយសង្គ្រោះភ្លាមៗក៏ដោយ។
ហេតុការណ៍នេះបានកើតឡើងក្នុងអំឡុងពេលម៉ោងបន្ថែម ដោយសារភាពតានតឹងក្នុងការប្រកួតបានកើនឡើងខ្ពស់។ សាក្សីបានស្រែករកជំនួយ ហើយក្រុមសង្គ្រោះបន្ទាន់បានបិទតំបន់នោះយ៉ាងលឿន។ ប៉ូលិសទីក្រុង Munich បានបើកការស៊ើបអង្កេតមួយ ប៉ុន្តែបច្ចុប្បន្នមិនឃើញមានសញ្ញាធ្វើឃាតនោះទេ ដោយហៅវាថាជាឧបទ្ទវហេតុដ៏សោកសៅ។
ពាក់ព័ន្ធនឹងឧបទ្ទវហេតុនេះគ្រូបង្វឹកក្រុមទាំងពីរបានសម្ដែងការរំលែកទុក្ខក្នុងការបញ្ចេញមតិក្រោយការប្រកួត។ លោក Luis de la Fuente គ្រូបង្វឹកក្រុមអេស្ប៉ាញ និង លោក Roberto Martínez គ្រូបង្វឹកក្រុមព័រទុយហ្គាល់ ក៏បានរំលែកទុក្ខដល់គ្រួសារជនរងគ្រោះផងដែរ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


