ព័ត៌មានអន្ដរជាតិ
ខេត្តថៃ ចំនួន១០ ប្រឈមជំនន់ទឹកភ្លៀង និងការបាក់ដី
កាលពីថ្ងៃព្រហស្បតិ៍ទី១ខែមិថុនា នាយកដ្ឋានឧតុនិយមថៃ (TMD) បានចេញសេចក្តីជូនដំណឹង អំពីភ្លៀងមូសុងខ្លាំង ដែលនឹងប៉ះពាល់ដល់ខេត្តចំនួន១០ ហើយជំរុញឲ្យមានការប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀងនិងបំណាក់ដី ខណៈឥទ្ធិពលនេះ នឹងបន្តរហូតដល់ថ្ងៃទី៦ ខែមិថុនា ហើយប៉ះពាល់ដល់សមុទ្រ Andaman និងឈូងសមុទ្រថៃផងដែរ ។

យោងតាមសេចក្តីជូនដំណឹង, ភ្លៀងមូសុងនិរតី កាន់តែមានកម្លាំងខ្លាំងឡើងៗ ដែលបណ្តាលឲ្យមានទឹករលកកម្ពស់ពី ២ ទៅ ៣ម៉ែត្រ ក្នុងសមុទ្រ Andaman ហើយនៅតំបន់ខ្លះ ទឹករលកអាចឡើងដល់កម្ពស់ជាង ៣ម៉ែត្រឯណោះ។
ទន្ទឹមនោះ ឈូងសមុទ្រថៃ ក៏នឹងជួបប្រទះទឹករលកកម្ពស់ ១ទៅ២ម៉ែត្រផងដែរ ខណៈប្រជានេសាទនៅតំបន់ទាំងនោះ ត្រូវបានជំរុញឲ្យមានការប្រុងប្រយ័ត្ន និងចៀសវាងការចេញទៅនេសាទនៅសមុទ្រ រហូតដល់ថ្ងៃទី៦ខែមិថុនា។

លើសពីនេះ ភ្លៀងមូសុងជាបន្តបន្ទាប់ ត្រូវបានគេព្យាករសម្រាប់តំបន់ឆ្នេរនៅភាគខាងត្បូងប្រទេសថៃ ពោលភ្លៀងធ្លាក់ខ្លាំងនេះ ត្រូវបានគេរំពឹងថា នឹងកើតឡើងនៅក្នុងខេត្ត Chon Buri, Rayong, Chanthaburi, Trat, Ranong, Phang Nga, Phuket, Krabi, Trang និង Satun។
ប្រជាពលរដ្ឋនៅក្នុងខេត្តទាំងនេះ ត្រូវបានគេប្រាប់ឲ្យប្រុងប្រយ័ត្ន ចំពោះផលប៉ះពាល់ដែលអាចកើតមានពីភ្លៀងធ្លាក់ខ្លាំង ដូចជាជំនន់ទឹកភ្លៀង ទឹកហូរកាត់ព្រៃ ទឹកហៀរប្រឡាយ និងការបាក់ដីជាដើម៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thaiger
ចុចអាន៖ ថៃ ព្រមានឲ្យប្រជាជនប្រយ័ត្នខ្លួន ខណៈអាកាសធាតុ នឹងឡើងក្តៅខ្លាំង ក្នុងសប្តាហ៍នេះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


