Connect with us

ព័ត៌មានអន្ដរជាតិ

គ្រឿងក្នុងបុរសវៀតណាមពិការខួរក្បាលម្នាក់ ជួយជីវិតមនុស្សដល់ទៅ ៤ នាក់

បានផុស

នៅ

ឪពុកបុរស​ពិការ​ខួរក្បាល​ម្នាក់​នៅ​ខេត្ត Phu Tho ភាគ​ខាងជើង​ប្រទេស​វៀតណាម ​បាន​សម្រេចចិត្ត​បរិច្ចាគ​សរីរាង្គ​របស់កូនប្រុស​ដើម្បី​ជួយ​ជីវិត​​មនុស្ស​ ៤ ​នាក់​ផ្សេង​ទៀត​ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បេះដូង​របស់​បុរស​ពិការខួរក្បាល បន្ទាប់​ពីជួប​គ្រោះថ្នាក់​ចរាចរណ៍​នោះ ​​បានបរិច្ចាគ​​ទៅ​ឲ្យ​អ្នក​ជំងឺ​​បេះដូង​រីក​អស់​រយៈពេល ១៣ ឆ្នាំ​នៅ​មន្ទីរពេទ្យ​កណ្តាល Hue ក្នុង​ខេត្ត Thua Thien-Hue ភាគ​កណ្តាល​ប្រទេស​វៀតណាមដោយជោគជ័យ ។

អ្នក​ជំងឺ​​បេះដូង​រីក​អស់​រយៈពេល ១៣ ឆ្នាំ​

ចំណែកឯថ្លើម និង ក្រលៀនទាំងសងខាងរបស់គាត់បានជួយជីវិតអ្នកជំងឺ ៣ នាក់ទៀត ដែលកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យសាកលវិទ្យាល័យ Viet Duc មានមូលដ្ឋាននៅទីក្រុងហាណូយ ។ គ្រូពេទ្យបានឲ្យដឹងថា ពេលនេះសុខភាពអ្នកទាំង ៤ មានស្ថានភាពនឹងនធម្មតាទេ ។

អ្នកជំងឺដែលទទួលបានក្រលៀន

ចំណែកបុរសពិការខួរក្បាលវ័យ ៣២ ឆ្នាំវិញ គាត់មានសុខភាពល្អណាស់ មុនជួបគ្រោះថ្នាក់ចរាចរណ៍ ។ គាត់បានជួបហេតុការណ៍ដ៏សោកសៅនេះ ខណៈត្រឡប់មកពីធ្វើការវិញ ហើយគ្រានោះឪពុករបស់គាត់បានប្រញាប់ប្រញាល់បញ្ជូនគាត់ទៅពេទ្យដែរ ប៉ុន្តែមន្ទីរពេទ្យសាកលវិទ្យាល័យ Viet Duc បានណែនាំឲ្យឪពុកជនរងគ្រោះបរិច្ចាគសរីរាង្គខាងក្នុងរបស់កូនប្រុសទៅ ព្រោះលោកមិនមានសង្ឃឹមឡើយ ។

គួរបញ្ជាក់ថា ក្រុមគ្រួសារជនរងគ្រោះមានតែឪពុកម្នាក់ប៉ុណ្ណោះ ព្រោះបងប្រុសរបស់បុរសពិការខួរក្បាលបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍មុនគាត់ទៅទៀត សូម្បីម្ដាយពួកគេក៏បានស្លាប់ជាង ១ ឆ្នាំមកហើយដែរ ។ ដូច្នេះការបរិច្ចាគគ្រឿងក្នុងរបស់បុរសខាងលើ ប្រៀបបាននឹងឃើញកូនប្រុសរបស់លោករស់នៅក្នុងរាងកាយមនុស្ស ៤ នាក់ដូចគ្នា ៕

ប្រែសម្រួល៖ វារី

ប្រភព៖ tuoitrenews

ចុចអាន៖ គ្រឿងក្នុងរបស់ Park Soo Ryun នឹងត្រូវបរិច្ចាគ ក្រោយទទួលមរណភាពក្នុងវ័យ ២៩ ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៤ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម