Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក និងអ៊ីស្រាអែល បង្ហាញផែនការនៅតំបន់ហ្គាហ្សា ក្រោយបញ្ចប់​សង្គ្រាមជាមួយក្រុមហាម៉ាស់

បានផុស

នៅ

សហរដ្ឋអាមេរិក និងអ៊ីស្រាអែលកំពុងស្វែងរកជម្រើស ក៏ដូចជាយុទ្ធវិធីផ្សេងៗទុកសម្រាប់ដោះស្រាយបញ្ហានៅតំបន់ហ្គាហ្សា បន្ទាប់ពីបញ្ចប់សង្គ្រាមជាមួយក្រុមហាម៉ាស់ ហើយក្នុងនោះអាចរួមបញ្ចូលផែនការដាក់តំបន់ក្រោមការគ្រប់គ្រងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ ឬការដាក់ពង្រាយកងកម្លាំងចម្រុះជាតិសាសន៍ដើម្បីរក្សាសន្តិសុខនៅទីនោះជាដើម ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ប្រភពសម្ងាត់មួយថា វត្តមានចម្រុះជាតិសាសន៍នៅក្នុងតំបន់ហ្គាហ្សា អាចរួមបញ្ចូលកងកម្លាំងប្រដាប់អាវុធមកពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អាល្លឺម៉ង់ បារាំង អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម ប៉ុន្តែលោកប្រធានាធិបតី ចូ បៃដិន គិតថា ការចល័តទាហានអាមេរិកមួយក្រុមទៅកាន់តំបន់ហ្គាហ្សា ក៏អាចជាហានិភ័យនយោបាយផងដែរ ។

ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍នោះបញ្ជាក់ថា បច្ចុប្បន្នសហរដ្ឋអាមេរិកកំពុងនៅឆ្ងាយពីសេចក្ដីសម្រេចចិត្តថាតើនឹងគាំទ្រការបញ្ជូនទាហានអាមេរិកទៅកាន់តំបន់ហ្គាហ្សាដើម្បីជួយរក្សាសន្តិសុខនៅក្នុងបរិបទ ក្រោយកម្ចាត់ក្រុមហាម៉ាស់ឬក៏យ៉ាងណានោះទេ ។

ស្របពេលជាមួយគ្នានេះ កិច្ចពិភាក្សាអំពីផែនការសម្រាប់តំបន់ហ្គាហ្សា ក្នុងលក្ខខណ្ឌប្រសិនបើអ៊ីស្រាអែលទទួលជោគជ័យក្នុងការកម្ចាត់ក្រុមហាម៉ាស់ គឺស្ថិតក្នុងដំណាក់កាលដំបូងប៉ុណ្ណោះ ខណៈមន្ត្រីអាមេរិកជឿជាក់ថា ជម្រើសទាំងនេះគឺលឿនពេកហើយ ហើយវាក៏ទំនងជាមិនកើតមានឡើងផងដែរ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា អាជ្ញាធរប៉ាឡេស្ទីនដែលកំពុងកាន់កាប់អភិបាលកិច្ច និងសន្តិសុខនៅតំបន់ហ្គាហ្សា គឺជារឿងសមហេតុផលបំផុតហើយ បន្ទាប់ពីជម្លោះបច្ចុប្បន្នជាមួយអ៊ីស្រាអែលបានបញ្ចប់ ប៉ុន្តែការបន្ត​មានសកម្មភាពរបស់​ក្រុមហាម៉ាស់ ឬ​អ៊ីស្រាអែល​​លើ​តំបន់ហ្គាហ្សា មិន​មែន​ជា​ជម្រើសដ៏ល្អនោះ​ទេ ។

ជាងនេះទៅទៀត អ្នកការទូតកំពូលអាមេរិករូបនេះបញ្ជាក់ថា ប្រសិនបើអាជ្ញាធរប៉ាឡេស្ទីនមិនមានលទ្ធភាពគ្រប់គ្រងតំបន់ហ្គាហ្សានោះទេ លោកសូមស្នើថា គួរតែអាចមានអភិបាលកិច្ច និងការរៀបចំសន្តិសុខបណ្តោះអាសន្ន ដែលដឹកនាំដោយប្រទេសផ្សេងទៀតក្នុងតំបន់ ឬទីភ្នាក់ងារអន្តរជាតិ ប៉ុន្តែចុងក្រោយចាំបាច់ត្រូវតែមានដំណោះស្រាយរដ្ឋពីរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ មកដឹងពីទម្ងន់គ្រាប់បែកសរុបដែល អ៊ីស្រាអែល ទម្លាក់លើតំបន់ហ្គាហ្សា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

តើវិបត្តិនៅសមុទ្រក្រហម បង្កឱ្យមានផលប៉ះពាល់អ្វីខ្លះដល់សហភាពអ៊ឺរ៉ុប?

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​ស្តីពី​វិធាន​ការរួម​ដើម្បី​ទប់ស្កាត់​អគ្គិភ័យ​ក្នុង​វិស័យ​កម្ម​មន្ត​សាល និង​ឧស្សាហកម្ម​ទេសចរណ៍

ចរាចរណ៍៧ ម៉ោង មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ជប៉ុន កាត់ទោសប្រហារជីវិតបុរសម្នាក់ ក្នុងករណីដុតស្ទូឌីយូគំនូរជីវចល KyoAni សម្លាប់មនុស្សជាង ៣០នាក់

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

សិង្ហបុរី និងចិន ចុះហេត្ថលេខាព្រមព្រៀង ទៅលើការចូលប្រទេសគ្នាទៅវិញទៅមក ដោយមិនមានទិដ្ឋាការរយៈពេល ៣០ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៥ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៦ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម