ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ដាក់ចេញផែនការសង្គ្រាមដំណាក់កាលថ្មីនៅហ្គាហ្សា
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ Reuters បានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Yoav Gallant កាលពីថ្ងៃព្រហស្បតិ៍បានគូសបញ្ជាក់អំពីផែនការសង្គ្រាមដំណាក់កាលថ្មីរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ជាពិសេសគឺការឈ្មុសឈ្មុលតាមរកមេដឹកនាំក្រុមហាម៉ាសនៅភាគខាងត្បូង និងភាគខាងជើងនៃតំបន់មួយនេះ ។

ការិយាល័យរបស់លោករដ្ឋមន្ត្រីការពារជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នៅក្នុងតំបន់ភាគខាងជើងនៃជ្រោយហ្គាហ្សា យើងនឹងផ្លាស់ប្ដូរផែនការយុទ្ធសាស្ត្រទៅរកយុទ្ធវិធីប្រយុទ្ធថ្មី ស្របតាមលទ្ធផលសម្រេចបានរបស់កម្លាំងយោធាទាំងការវាយឆ្មក់ ការកម្ទេចផ្លូវរូងក្រោមដី ក៏ដូចជាការវាយប្រហារតាមផ្លូវអាកាស និងដីគោកជាដើម” ។
ស្របពេលជាមួយគ្នានេះ លោក Gallant ក៏បានដាក់ចេញនូវផែនការសម្រាប់កំណត់អនាគតតំបន់ហ្គាហ្សា នៅក្រោមការបញ្ចប់ភ្លើងសង្គ្រាមមួយនេះផងដែរ ដោយក្នុងនោះលោករដ្ឋមន្ត្រីបានលើកឡើងថា ទាំងអ៊ីស្រាអែល និងក្រុមហាម៉ាសនឹងមិនមែនជាអ្នកគ្រប់គ្រងតំបន់ហ្គាហ្សាទៀតនោះទេ ។
លោក Gallant បានបញ្ជាក់ទៀតថា អ៊ីស្រាអែលក៏នឹងរក្សាសិទ្ធិសេរីភាពក្នុងការធ្វើប្រតិបត្តិការរបស់ខ្លួននៅតំបន់ហ្គាហ្សាផងដែរ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា ក្រោយបញ្ចប់ភ្លើងសង្គ្រាមមួយនេះ គឺនឹងមិនមានវត្តមានជនស៊ីវិលអ៊ីស្រាអែលទៅរស់នៅលើទឹកដីរបស់ប៉ាឡេស្ទីនឡើយ ។

ទន្ទឹមនោះ សេចក្តីប្រកាសនេះបានធ្វើឡើង នៅពេលដែលអ៊ីស្រាអែលបន្តដកកម្លាំងទ័ពរបស់ខ្លួនចេញពីតំបន់ហ្គាហ្សា ដើម្បីអនុញ្ញាតឲ្យក្រុមទាហានបម្រុងរាប់ពាន់នាក់ត្រឡប់មកទឹកដីកំណើតរបស់ពួកគេវិញ ក្រោយមានការដាក់សម្ពាធជាហូរហែលពីសំណាក់អន្តរជាតិចំពោះប្រតិបត្តិការប្រយុទ្ធរបស់ខ្លួន ។
គួរបញ្ជាក់ថា អ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាស និងដីគោកលើតំបន់ហ្គាហ្សាស្ទ្រីប ជាការសងសឹកចំពោះការវាយឆ្មក់របស់ក្រុមហាម៉ាសក្នុងព្រឹត្តិការណ៍ ៧ តុលា ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនដល់ ២២,៤០០ នាក់ហើយ ដែលភាគច្រើនជាកុមារ និងស្ត្រី ហើយជាង ៥៧,០០០ នាក់ផ្សេងទៀតរងរបួស ។ ចំណែកខាងអ៊ីស្រាអែលវិញមានមនុស្សជិត ១,២០០ បានបាត់បង់ជិវិត ខណៈចំណាប់ខ្មាំងជាង ១៣០ នាក់នៅតែស្ថិតក្នុងកណ្ដាប់ដៃក្រុមហាម៉ាសដដែល ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ចុចអាន ៖ មនុស្សរាប់ពាន់នាក់ ចូលរួមពិធីបុណ្យសពអនុប្រធានក្រុមហាម៉ាស និងស្រែកឲ្យសងសឹកកម្ទេច អ៊ីស្រាអែល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង


