Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្សរាប់ពាន់នាក់ ចូលរួមពិធីបុណ្យសពអនុប្រធានក្រុមហាម៉ាស​ និងស្រែកឲ្យសងសឹកកម្ទេច អ៊ីស្រាអែល

បានផុស

នៅ

កាលពីថ្ងៃព្រហស្បតិ៍ទី៤ខែមករា អ្នកកាន់ទុក្ខរាប់ពាន់នាក់ បានចូលរួមពិធីបុណ្យសពអនុប្រធានក្រុមហាម៉ាសលោក Saleh al-Aruri ដែលត្រូវបានគេធ្វើឃាតនៅទីក្រុងបេរូត ក្នុងប្រទេសលីបង់ រួមជាមួយសមាជិកក្រុម៥នាក់ផ្សេងទៀត។

(រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកកាន់ទុក្ខ បានជួបជុំគ្នានៅវិហារឥស្លាម ដើម្បីអធិស្ឋានដល់អ្នកស្លាប់ រួចដង្ហែសព៣នាក់ក្នុងចំណោម៦នាក់ ទៅកាន់ជំរំជនភៀសខ្លួន Shatila ដើម្បីបញ្ចុះ។ 

មឈូសដាក់សពលោក Aruri, Azzam al-Aqraa និង Mohammad al-Rais មានដណ្តប់ដោយទង់​ប៉ាឡេស្ទីន និង​ហាម៉ាស ថែមទាំងដាក់កាំភ្លើងយន្តនៅលើមឈូសនីមួយៗទៀតផង។

(រូបថត៖ AFP)

ពេលក្បួនដង្ហែសពចាប់ផ្តើម ស្នូរកាំភ្លើងបានបន្លឺឡើង ហើយអ្នកកាន់ទុក្ខនាំគ្នាស្រែកថា Allahu Akbar និងជំរុញឲ្យមានការសងសឹក ព្រមទាំងការទម្លាក់គ្រាប់បែកកម្ទេចអ៊ីស្រាអែលផងដែរ។

លោក Al-Aruri គឺជា​មេ​បញ្ជាការ​ស្ថាបនិក​នៃ​ស្លាប​យោធា​ Qassam របស់​ចលនា​ហាម៉ាស ហើយជា​អនុប្រធាន​ការិយាល័យ​នយោបាយ​របស់ក្រុមនេះ។ មិនត្រឹមប៉ុណ្ណឹង គាត់គឺជាជំនិតរបស់មេដឹកនាំក្រុមហាម៉ាស Ismail Haniyeh។ គាត់រស់នៅក្នុងប្រទេសលីបង់ ដោយដើរតួជាអ្នកទំនាក់ទំនងរវាងក្រុមរបស់គាត់ ជាមួយចលនាហេសបូឡា។

(រូបថត៖ AFP)

ភ្លាមៗក្រោយការវាយប្រហារ នាយករដ្ឋមន្ត្រីលីបង់ ចោទថា អ៊ីស្រាអែល កំពុងទាញលីបង់ឲ្យធ្លាក់ចូលជម្លោះដែរ ហើយរឿងនេះ ត្រូវបានគេដឹងថា ជាលើកទីមួយ ដែលរដ្ឋជ្វីហ្វ ហ៊ានវាយប្រហារទីក្រុងបេរូត ចាប់តាំងពីសង្រ្គាមឆ្នាំ២០០៦ ជាមួយលីបង់។

បន្ទាប់មកទៀត មេក្រុមហេសបូឡា លោក Hassan Nasrallah បានគំរាមខ្លាំងៗថា ក្រុមរបស់គាត់ មិនខ្លាចធ្វើសង្គ្រាមជាមួយអ៊ីស្រាអែលទេ ហើយថា ការវាយប្រហារណាមួយលើទឹកដីលីបង់ នឹងទទួលការឆ្លើយតបវិញដោយគ្មានមេត្តា។

ទន្ទឹមនោះ ក្រុមហេសបូឡា បានហៅការបំផ្ទុះដោយយន្តហោះគ្មានមនុស្សបើក ដែលសម្លាប់លោក al-Arouri ថាជាការវាយប្រហារយ៉ាងធ្ងន់ធ្ងរលើប្រទេសលីបង់ ហើយប្តេជ្ញា មិនបណ្តោយឲ្យអ្នកនៅពីក្រោយរឿងនេះ រួចខ្លួនឡើយ។

(រូបថត៖ EPA)

ក្នុងសុន្ទរកថារបស់គាត់ លោក Nasrallah និយាយថា “ការសម្លាប់លោក al-Arouri គឺជាទង្វើដ៏សែនគ្រោះថ្នាក់ដែលនឹងត្រូវសងសឹក។ ប្រសិនបើសត្រូវចង់ធ្វើសង្រ្គាមជាមួយលីបង់ នោះពួកយើងនឹងប្រយុទ្ធដោយគ្មានដែនកំណត់ និងមិនគិតពីច្បាប់ ហើយពួកគេនឹងដឹង។ យើងមិនខ្លាចសង្គ្រាមទេ ហើយយើងក៏​មិន​ស្ទាក់ស្ទើរ​ដែរ បើសត្រូវចង់បានបែបនេះ”។

សូមបញ្ជាក់ជាថ្មី អ៊ីស្រាអែលបានប្រកាសសង្រ្គាមលើក្រុមហាម៉ាស បន្ទាប់ពីការប្រយុទ្ធឆ្លងដែនរបស់ចលនាប៉ាឡេស្ទីនកាលពីថ្ងៃទី៧ខែតុលា ដែលបានសម្លាប់មនុស្សនៅខាងអ៊ីស្រាអែល១២០០នាក់ និងជាង២០០នាក់ត្រូវចាប់ជាចំណាប់ខ្មាំង។ មិនបង្អង់យូរ អ៊ីស្រាអែល ក៏សងសឹកភ្លាមៗ ដោយគិតត្រឹមពេលនេះ ប្រជាជនប៉ាឡេស្ទីននៅហ្គាហ្សាជាង២០០០០នាក់ហើយ ដែលត្រូវបានសម្លាប់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ក្រុមហេសបូឡា គំរាមផ្ទុះសង្គ្រាមជាមួយ អ៊ីស្រាអែល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១០ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង១៥ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣៩ នាទី មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៥២ នាទី មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ១ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម