ព័ត៌មានអន្ដរជាតិ
រុស្ស៊ី-កូរ៉េខាងជើង ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ
តាមសេចក្តីរាយការណ៍របស់ RT នៅថ្ងៃពុធទី១៩ខែមិថុនា, មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

កិច្ចព្រមព្រៀងដែលនឹងបង្កើតជាមូលដ្ឋាននៃទំនាក់ទំនងរុស្ស៊ី-កូរ៉េខាងជើង រយៈពេលវែង គឺត្រូវបានចុះហត្ថលេខាក្នុងអំឡុងកិច្ចពិភាក្សាទល់មុខគ្នារវាងថ្នាក់ដឹកនាំទាំងពីរ ដែលធ្វើឡើងខណៈលោក ពូទីន ទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើង លើកដំបូងក្នុងរយៈពេល២៤ឆ្នាំ។
លោកពូទីនក៏បានសង្កត់ធ្ងន់ដែរថា ទីក្រុងមូស្គូ សូមកោតសរសើរចំពោះការគាំទ្រឥតឈប់ឈររបស់កូរ៉េខាងជើង ចំពោះគោលនយោបាយរុស្ស៊ី រួមទាំងពាក់ព័ន្ធនឹងវិបត្តិអ៊ុយក្រែនផងដែរ។
ចំណែកលោក គីម វិញក៏បានគូសបញ្ជាក់ដែរថា ទីក្រុងព្យុងយ៉ាង សូមបង្ហាញការគាំទ្រនិងសាមគ្គីភាពពេញទំហឹងជាមួយរដ្ឋាភិបាល កងទ័ព និងប្រជាជនរុស្ស៊ី ក្នុងប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន ដើម្បីការពារអធិបតេយ្យ ផលប្រយោជន៍សន្តិសុខ និងបូរណភាពទឹកដី។

សូមបញ្ជាក់ថា យន្តហោះដឹកប្រធានាធិបតីរុស្ស៊ី បានចុះចតនៅអាកាសយានដ្ឋានទីក្រុងព្យុងយ៉ាងនាថ្ងៃពុធទី១៩ខែមិថុនាឆ្នាំ២០២៤ ជាការចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃរបស់លោក ពូទីន នៅប្រទេសកូរ៉េខាងជើង។
ជុំវិញដំណើរទស្សនកិច្ចនេះ សហគមន៍អន្តរជាតិបានបង្ហាញក្តីកង្វល់ជាពន់ពេក ដោយអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg និយាយថា សម្ព័ន្ធមិត្តយោធាមួយនេះ បារម្ភបំផុតអំពីរឿងម្យ៉ាងគត់ នោះគឺរុស្ស៊ីអាចផ្តល់ជំនួយដល់កម្មវិធីមីស៊ីលនិងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
ដំណើរទស្សនកិច្ចនេះ គឺជាដំណើរលើកដំបូងរបស់លោកពូទីនទៅកូរ៉េខាងជើង ចាប់តាំងពីឆ្នាំ២០០០មក ដោយកាលនោះ ប្រធានាធិបតីរុស្ស៊ី បានជួបជាមួយលោកគីម ជុងអ៊ីល ដែលត្រូវជាឪពុករបស់មេដឹកនាំ គីម ជុងអ៊ុន។
យ៉ាងណាមិញ កាលពីខែកញ្ញាឆ្នាំ២០២៣ លោក គីម ជុងអ៊ុន ក៏បានទៅបំពេញទស្សនកិច្ចនៅតំបន់ចុងបូព៌ារបស់រុស្ស៊ីដែរ តាមការអញ្ជើញរបស់លោក ពូទីន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក ពូទីន ចាប់ផ្តើមដំណើរទស្សនកិច្ច នៅកូរ៉េខាងជើង ខណៈ ណាតូ បារម្ភរឿងម្យ៉ាងគត់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


